
ផ្សារទំនើប Prince Haunyu Mall ស្តិតក្នុងក្រុងព្រះសីហនុ នឹងត្រូវបើកសម្ពោធដាក់អោយដំណើរការក្នុងពេលឆាប់ៗនេះហើយ នេះបើតាមក្រុមហ៊ុនផ្សារទំនើបមួយនេះ។
យោងតាមក្រុមហ៊ុនផ្សារទំនើប Prince Haunyu Mall ផ្សារទំនើបមួយនេះនឹងដាក់លក់នូវមុខទំនិញទាន់សម័យនិងមានគុណភាពខ្ពស់ស្ទើរគ្រប់ប្រភេទទាំងអស់ អាចថាជា «one stop shopping mall» សំរាប់អតិថិជនក៏ថាបានដែរ។
ជាក់ស្តែង ផ្សារទំនើប Prince Haunyu Mall នឹងនាំចូលពីបរទេសនូវមុខទំនិញមានគុណភាពខ្ពស់នឹងមានតំលៃថ្លៃ មានដូចជា សំលៀកបំពាក់ កាបូបម៉ាកល្បីៗដូចជា BYSI, Levi’s, Pedro, TEN11, Charles&Keith, ALDO ជាដើម ។ល។ និង ។ល។ ។
ក្រៅពីជាទីផ្សារលក់សំលៀកបំពាក់ទំនើបៗ ផ្សារ Prince Haunyu Mall ក៏ជាទីកន្លែងកំសាន្តនិងញាំអាហារផងផងដែរដូចជា KTV, Legend Cinema និង KFC ជាដើម៕

