ផ្សារទំនើប K MALL ក្រោមគម្រោងអភិវឌ្ឈន៍របស់ក្រុមហ៊ុន Urbanland Asia Investment Co. , Ltd ដែលកំពុងសាងសង់លើផ្ទៃដីទំហំ ៦ហិកតាដែលស្ថិតនៅទីតាំង តាមបណ្ដោយផ្លូវវេងស្រេង គ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។
ផ្សារទំនើប K Mall មានជាង ៤០ ហាងដែលត្រៀមខ្លួនស្វាគមន៍អតិថិជន ក្នុងនោះរួមមានហាងទំនិញ និង ហាងអាហារធំៗជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយផ្ដល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែបដែលអាចបម្រើគ្រប់តម្រូវការអតិថិជន។ បន្ថែមពីលើនោះទៀតសោត គម្រោងដែលត្រូវបាន កំពុងតែសាងសង់ មានការ ទទួលជួលបាន៥០%ទៅហើយ។
ប្រិយមិត្ដអាចធ្វើដំណើរ ទៅកាន់ ផ្សារទំនើប K Mall ស្ថិតនៅតាមបណ្តោយមហាវិថី វេង ស្រេង ចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ពីផ្លូវបំបែកស្ទឹងមានជ័យ និង ពីរង្វង់មូលចោមចៅ។
គួរបន្ថែមផងដែរថា ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍថ្មីមួយរបស់ក្រុមហ៊ុន Urbanland ជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ។
ដោយ៖ Stince