We TV Cambodia

ផ្សារអណ្ដែតទឹក នៅសៀមរាបហាក់មានភាពទាក់ទាញ ពីភ្ញៀវទេសចរណ៍ណាស់

ផ្សារអណ្ដែតទឹក នៅសៀមរាបហាក់មានភាពទាក់ទាញ ពីភ្ញៀវទេសចរណ៍ណាស់

ផ្សារអណ្ដែតទឹកក្នុង ខេត្ដសៀមរាប កំពុងតែក្លាយជាប្រធានបទយ៉ាងចាប់អារម្មណ៍ និងជាគោលដៅយ៉ាងសំខាន់របស់ភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរទៅកាន់ទីនោះបន្ទាប់ពីការទៅទស្សនា ប្រសាទបុរាណ។

លោក ហុង ក្រឹម មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលទទួលខុសត្រូវនៅតំបន់ផ្សារទឹកនេះ បានឱ្យដឹង ថា ភ្ញៀវទេសចរដែលមកទស្សនានៅតំបន់​មាត់ស្ទឹងសៀមរាបនេះតែងតែទៅទស្សនានិងទិញផលិតផលនានានៅផ្សារទឹកនេះ ហើយយកទៅអង្គុយទទួលទាននៅផែដែលអាជ្ញាធរបានរៀបចំនៅបណ្តោយ​មាត់ស្ទឹងនិងអ្នកទេសចរខ្លះក៏បានជិះទូកកម្សាន្តសប្បាយ ថតរូបដោយភាពញញឹម។

សម្រាប់តំបន់ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ទទួលខុសត្រូវក្នុងការរៀបនៅមាត់ស្ទឹងសៀមរាបចំនៅមុខមន្ទីរបក្សខេត្ត ក្នុងនោះមានស្តង់ម្ហូបអាហារចំនួន៣២ ទូកផ្សារទឹក១៥  ទូកជិះកម្សាន្តចំនួន៤៥គ្រឿង ទូកកាយយ៉ាក់ចំនួន១០ និងទូកហង្សចំនួន៥ ដោយចាប់ផ្តើមដំណើរការពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។

កញ្ញា ជឹម ប៉ូលិកា អ្នកទេសចរម្នាក់ដែលបានទៅទស្សនាផ្សារទឹកនេះ បានបង្ហាញពីការចាប់អារម្មណ៍ថា ពេលបានទស្សនាផ្សារទឹកនេះហើយ កញ្ញាឃើញថា មានភាពប្លែក និងមានការសប្បាយរីករាយជាខ្លាំង ជាពិសេសពេលជិះទូកទិញផលិតផល និងថតរូបលេងកម្សាន្តអមដោយតន្រ្តីស្គរដៃប្រគំកំដរយ៉ាងពីរោះរណ្តំផងដែរ។

ដោយ៖ Stince

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles