We TV Cambodia

ផ្សារអណ្ដែតទឹក ខេត្ដសៀមរាប ត្រៀបបើកដំណើការណ៍ ថ្ងៃឈប់សម្រាកខាងមុខនេះហើយ

ផ្សារអណ្ដែតទឹក ខេត្ដសៀមរាប ត្រៀបបើកដំណើការណ៍ ថ្ងៃឈប់សម្រាកខាងមុខនេះហើយ

រដ្ឋបាលខេត្ដសៀមរាប បានត្រៀមរៀបចំព្រឹត្ដិការណ៍ ពិធីជាច្រើនហូហែរ សម្រាប់ថ្ងៃឈប់សម្រាកខាងមុខ​ដែលមានរយៈពេល​៥ថ្ងៃ ដើម្បីទទួលស្វាគមន៍ ដំណើរកម្សាន្ដ ភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុក មកចួលរួមទស្សនា​ដែរ។ ការរៀបចំនោះ មានដូចជា៖ កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ .កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ .កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប .ផាប់ស្ទ្រីត .កម្មវិធីជិះកង់ .កម្មវិធីកីឡា​វាយ​កូន​ហ្គោល .កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន .និងផ្ទាំងទស្សនីយភាពសិល្បៈជាដើម។

ក្នុងនោះក៏នឹងមានការដាក់ឲ្យដំណើការណ៍ ផ្សារអណ្ដែតទឹក នៅតាមបណ្ដោយដងស្ទឹង បំពាក់ដោយអំពូល​ភ្លើង ភ្លឺខ្វែងខ្វាត់ ចម្រុះពណ៌ និងការតាំងបង្ហាញ លក់នូវ​ផលិត​ផល​ជាច្រើនប្រភេទ បម្រើឲ្យ​សេចក្ដី​​ត្រូវការរបស់ភ្ញៀវទេសចរណ៍។ ភ្ញៀវជាតិ និង អន្ដរជាតិ អាចធ្វើដំណើរទស្សនាកម្សាន្ដគយគន់ សម្រស់ផ្សារអណ្ដែតទឹកក្នុង​ខេត្ដ​សៀម​​រាប ដើម្បីទទួល​យក នូវទស្សនីយភាព ប្លែកចំណីចក្ខុ មិនធ្លាប់មានពីមុនមក ក្នុងប្រទេសកម្ពុជា។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ ការរៀបចំដំណើការកម្មវិធីសប្បាយៗរួមទំាងផ្សារលើទឹកតាមបណ្តោយស្ទឹងសៀមរាប ក្រោមកិច្ចសហ​​ការ​​ជា​មួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែល រហូតមកដល់ពេលនេះសម្រេចបានជាង៥០ភាគរយហើយ ដោយរំពឹងថា រយៈពេលមួយសប្តាហ៍ទៀត នឹងរួច​រាល់​ជា​ស្ថាពរ។

ទោះជាយ៉ាងណាក៏ដោយ ជាការព្រួយបារម្ភ អំពីការធ្វេសប្រហែស អនាម័យ និងការពារពីការឆ្លងមេរោគ កូវីដ១៩ ផ្អែកលើការបង្ហោះសារលើ បណ្ដាញសង្កមហ្វេសប៊ុក របស់ អភិបាលខេត្ដសៀមរាប ឯកឧត្ដម ទៀ សីហា បានថ្លែងថា ខេត្តសៀមរាប កំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរណ៍ ក្នុងឱកាសឈប់​សម្រាក​​​ធំខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០)។  សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់៖
1.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
3.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា!

ដោយ៖ Stince

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន​

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *