
ដោយៈ ទិន សុខាវុធ
ផ្សារលក់ទំនិញគ្រប់មុខមួយ ស្ថិតនៅជាប់ព្រំដែនវឿតណាម ក្នុងខេត្តត្បូងឃ្មុំ ដែលត្រូវបានសង់ឡើង នៅក្រោមហិរញ្ញប្បទានចំនួនប្រមាណ $2,000,000 របស់រដ្ឋាភិបាលវៀត នឹងត្រូវបើកសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅក្នុងក្រុងភ្នំពេញ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកនឹងទៅចូលរួមក្នុងពិធីបើកសម្ពោធផ្សារនោះដោយផ្ទាល់ ពីព្រោះនៅពេលនោះក៏មានលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ទៅចូលរួមផងដែរ។
ផ្សារលក់ទំនិញគ្រប់មុខនោះ មានឈ្មោះថាជា
«ផ្សារដា» ដោយហេតុថាទីតាំងរបស់វាស្ថិតនៅក្នុងឃុំដា ក្នុងខេត្តត្បូងឃ្មុំ។
វាក៏នឹងជាផ្សារដំបូងគេបំផុត ដែលស្ថិតនៅជាប់នឹងព្រំដែនវៀតណាម
ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស « Thary Tbaung Khmum Special Economic Zone» ៕
