ដោយ៖ពេជ្រ
បាត់ដំបង៖ គណៈកម្មការផ្សារមោងឫស្សី នឹងធ្វើការបិទផ្សារចំនួន០១ ថ្ងៃ ក្នុងគោលបំណង ធ្វើអនាម័យ និងបោសសម្អាតផ្សាត ក្នុងន័យ ទប់ស្កាត់ការរីករាលដាល នៃវីរុសរលាកសួតថ្មី កូវីដ១៩ ដែលកំពុងរីករាលដាលជាសាកល។
ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកមោងឫស្សី បានកំពុងផ្សព្វផ្សាយ ណែនាំដល់ស្ថាប័នសាធារណៈ គ្រឹះស្ថានឯកជននានា និងប្រជាពលរដ្ឋទូទៅ ឲ្យមានការប្រុងប្រយ័ត្ន និងបង្កើនការថែរក្សា អនាម័យ ឲ្យបានជាប់ជាប្រចាំ។
ទន្ទឹមនឹងនេះដែរ ទីប្រជុំជនផ្សារមោងឫស្សី នឹងត្រូវបិទ នៅថ្ងៃ សុក្រ ទី ២៧ ខែ មីនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៦:០០ នាទីព្រឹក ដើម្បីធ្វើការលាងសម្អាតក្នុងផ្សារទាំងមូល៕
