We TV Cambodia

ផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ក្នុងខេត្តកណ្ដាលផ្អាកដំណើរការជាបណ្តោះអាសន្ន

ផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ក្នុងខេត្តកណ្ដាលផ្អាកដំណើរការជាបណ្តោះអាសន្ន

អត្ថបទ៖ រដ្ឋ ស្រីពេជ្រ

កណ្ដាល៖ យោងតាមមន្ទីរព័ត៌មានខេត្តកណ្ដាលបានឱ្យដឹងថា ផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ក្នុងខេត្តកណ្ដាលផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធានាបានថាប្រជាពលរដ្ឋមានសុវត្ថិភាព និងមិនមាននណារម្នាក់ឆ្លងកូវីដ១៩។

បើតាមឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​បញ្ជា​ឱ្យ​អាជ្ញាធរ ស្រុក​កណ្តាលស្ទឹង ផ្អាក​ដំណើរការ ផ្សា​របឹង​ខ្យា​ង​និង​វត្ត​វិហារ​ត្រាញ់ ជា​បណ្តោះអាសន្ន​ដើម្បី​ធានាថា ប្រជាពលរដ្ឋ​ទាំងអស់ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

ឯកឧត្ដម​ ក៏​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ សូម​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ទើប​សហគមន៍​របស់​យើង គ្មាន​ជំងឺឆ្លង​ជាពិសេស​ជំងឺ​កូ​វីដ​-១៩​។​

ដោយឡែក បើយោង​របាយការណ៍​រប​ស់​ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​មាន​ចំនួន​០៧​នាក់ និង​ដោយ​ប្រយោល​ចំនួន​៣៧​នាក់ ពួកគាត់​បាន​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល​រដ្ឋបាលខេត្ត បានរៀបចំ បាន​យ៉ាង​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព របស់​ក្រសួងសុខាភិបាល​រួចហើយ​។​

ទន្ទឹមនឹងនោះ ចំពោះ​ទីកន្លែង​ដែល​ជាប់​ពាក់ព័ន្ធ ក្រុមគ្រូពេទ្យ​បាន​បាញ់ថ្នាំ​សំលាប់​មេរោគ និង​បានធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​បើ​បានដឹងខ្លួន​ថា មាន​ជាប់​ពាក់ព័ន្ធ​សូម​អញ្ជើញ​ទៅធ្វើ​តេស្ត និង​មិន​ត្រូវមាន​ការភ័យខ្លាច​ជ្រុល ឬ​ជ្រួលច្របល់​ឡើយ​៕

 

Related Articles