We TV Cambodia

ផ្សារទំនើប FURI TIMES SQUARE MALL តំលៃជិត $10 លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបើកសម្ភោធជាផ្លួវការ

ផ្សារទំនើប FURI TIMES SQUARE MALL តំលៃជិត $10 លានដុល្លារ  នៅក្រុងព្រះសីហនុ ត្រូវបើកសម្ភោធជាផ្លួវការ
រូបថតៈ សហការី

 
 

ដោយៈ ទិន សុខាវុធ

ផ្សារ​ទំនើប FURI Times Square ដែលមាន​តំលៃ​ជិត $10 លាន​ដុល្លារ ក្នុង​ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​សម្ពោធ​ដាក់អោយ​ដំណើរការ​នៅ​វេលា​ម៉ោង ២ រសៀលថ្ងៃ​នេះ​។

យោង​តាម​អ្នក​នាង​ លីម​ សុខា​ដា​វីន នាយិកា​គ្រប់គ្រង​ទីផ្សារ​ និង​ការ​លក់​របស់​ផ្សារ​ទំនើប​មួយ​នេះ FURI Times Square Mall ​ជា​ផ្សារ​ទំនើប​ពោរពេញ​ទៅ​ដោយ​មុខ​​ទំនិញ​អាហារ​​ចំរុះ​និង​​មាន​គុណភាព​ខ្ពស់ ដែលជា​ម៉ាកល្បី​ៗ​នៅ​លើពិភពលោក​។ ហើយ​រហូត​មក​ដល់​ថ្ងៃ​​ទី ១៩ ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ស្តង់​លក់​ទំនិញ​និង​ទី​កន្លែង​ផ្សេង​ៗ​ទៀត ត្រូវ​បានលក់​ដាច់​បាន​ជាង​ ៩០% ហើយ​​។

ផ្សារ​ទំនើប FURI Times Square Mall មាន​ទីតាំង​លក់​រាយ និង​កន្លែង​កំសាន្ត​សរុប​ចំនួន ៦,០០០ ម៉ែត្រ​ការ៉េ ដែល​ត្រូវ​សាងសង់​ឡើង​តាម​រចនាបថ​ស្ថាបត្យកម្ម​ដ៏​​ល្អ​ផ្តាច់គេមួយ ដែលត្រូវ​បានទទូល​ពាន​រង្វាន់​អចលនទ្រព្យ​​នៃ​ប្រទេស​កម្ពុជា​។

ផ្សារ​ទំនើប​មួយ​នេះ​មាន​កំពស់ ៥ ជាន់ ស្ថិត​នៅ​តាមផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​មិត្តភាព ខ័ណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ​៕

Related Articles