We TV Cambodia

ផ្សារទំនើប Chip Mong Monorail ត្រូវបានសម្ពោធដាក់អោយដំណើរការ

ផ្សារទំនើប Chip Mong Monorail ត្រូវបានសម្ពោធដាក់អោយដំណើរការ

 
 

ដោយៈ ទិន សុខាវុធ

ផ្សារ​ទំនើប Chip Mong Monorail សាងសង់ឡើងដោយ​ក្រុមហ៊ុន Chip Mong ត្រូវ​បាន​សម្ពោធ​ដាក់អោយ​ដំណើរការ កាលពី​ថ្ងៃ​ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ​នេះ​។

ផ្សារ​ទំនើប​មួយ​នេះ ត្រូវបានសង់​ឡើង​នៅ​តាម​បណ្តោយ​ដង​វិថី ព្រះ​នរោត្តម ចន្លោះ​ផ្លូវ ៣៦០ និង​ផ្លូវ ៣៧០ ។ យោង​តាម​ក្រុមហ៊ុន Chip Mong ផ្សារ​ទំនើប​នេះ​មានផ្ទៃក្រឡា ១៧,៩០០ ម៉ែត្រ​ការ៉េ និង​មាន​កំពស់ ៥ ជាន់ ដែលនៅ​ក្នុង​នោះ​ មាន​ផ្ទៃ​ក្រឡាសំរាប់ជួល​ប្រមាណ ៧,៥០០ ម៉ែត្រ​ការ៉េ​ ចែកចេញ​ជា ភោជនីយដ្ឋាន រោង​ភាពយន្ត កន្លែង​​លក់​​ត្រីសាច់​និង​បន្លែ និង​ ហាងលក់​រាយ​ជា​ច្រើនទៀត​។

យ៉ាងណាម៉ិញ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បាន​បោះទុនវិនិយោគ​លើ​គំរោង​ជា​ច្រើន​ គិតជា​ទឹកប្រាក់​មានចំនួន​សរុប $300 លាន​ដុល្លារ​។ គំរោង​វិនិយោគ​ទាំងនោះ​ ភាគច្រើន​គឺ​ជា​កាវវិនិយោគ​បង្កើត​ផ្សារ​ទំនើបខ្នាតតូច​ខ្នាតធំ​និង​ខ្នាត​យក្ស និង​មជ្ឍមណ្ឌលពាណិជ្ជកម្ម​៕

Related Articles