We TV Cambodia

ផ្សារទំនើប CHIP MONG នឹងបង្ហាញវត្ដមាន ក្រោមទំហំទឹកប្រាក់ ប្រមាណ១១៣,៩លានដុល្លារអាមេរិក

ផ្សារទំនើប CHIP MONG នឹងបង្ហាញវត្ដមាន ក្រោមទំហំទឹកប្រាក់ ប្រមាណ១១៣,៩លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុនCHIP MONG RETAIL CO., LTD” ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា សម្រេចចុះហត្ថលេខា អនុញ្ញាតឲ្យ វិនិយោគបន្ថែមនូវគម្រោង ផ្សារទំនើបដែលមានទុន វិនិយោគប្រមាណ ១១៣,៩លានដុល្លារអាមេរិក  កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។ គំរោងនេះស្ថិតនៅផ្លូវ២៧១ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនិងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

ភ្នំពេញ នាពេលបច្ចុប្បន្នមានវត្ដមាន​ផ្សារទំនើប មិនតិចនោះទេ ដែលកំពុងតែមានភាពមមាញឹក ហើយក៏មាន គម្រោងជាបន្ដបន្ទាប់ ក៏កំពុងតែវិវឌ្ឈខ្លួន។ ប៉ុន្ដែក៏មានផ្សារទំនើបមួយចំនួនទៀត​ក៏បានបិទទ្វារជាបណ្ដើរៗ។

យ៉ាងណាក៏ដោយ សម្រាប់គម្រោងវិនិយោគផ្សារទំនើបថ្មីរបស់ ក្រុមហ៊ុន ជីបម៉ុងនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានលទ្ធផលល្អ ដោយហេតុ ស្ថិតនៅតំបន់ដែលជ្រើសរើសជាទីតាំង គឺមិនទាន់មាន វត្ដមាន​ផ្សារទំនើរ ច្រើននោះទេ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន CHIP MONG RETAIL CO., LTD” កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ បានសម្ពោធផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ១៧,៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដោយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles