We TV Cambodia

ផ្សារទំនើប ឡាក់គី ជ្រោយចង្វារ ត្រូវអាជ្ញាធរ ជូនដំណឹងឲ្យរើចេញ ទុកពេល១ខែ

ផ្សារទំនើប ឡាក់គី ជ្រោយចង្វារ ត្រូវអាជ្ញាធរ ជូនដំណឹងឲ្យរើចេញ ទុកពេល១ខែ

ភ្នំពេញ៖ ថ្មីៗនេះរដ្ឋបាលរដ្ឋបាលខណ្ឌជ្រោយចង្វារ​បានចេញសេចក្ដីជូនដំណឹងដល់ អ្នកស្រី ហេង ភួងអ៊ាងជាតំណាងក្រុមហ៊ុន​ ឌីអេហ្វអាយ​ ឡាក់គឺ​ ប្រាយវេត​ លីមីធីត​ (សាខាជ្រោយចង្វារ)​ តម្រូវឲ្យយរកទីតាំងថ្មីដោយទុករយៈពេលមួយ ១ខែ​ចាប់ពីថ្ងៃជូនដំណឹង​។

រដ្ឋបាលខណ្ឌជ្រោយចង្វារ មុនពេលចេញសេចក្ដីជូនដំណឹងនេះ បានពិនិត្យមើលទៅលើ ទីតាំងនៃដាក់ដំណើរការ សាខាអាជីវកម្ម មានលក្ខណៈតូចចង្អៀត មិនមានចំណតរថយន្ដគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់​របៀបរៀបរយសាធារណ៖ បង្កឲ្យមានការកកស្ទះនៅរង្វង់មូលព្រហ្មបាយ័ន។ ហេតុដូច្នេះ ទើបរដ្ឋបាលរដ្ឋបាលខណ្ឌ សម្រេចឲ្យរកទីតាំងថ្មីដោយទុករយៈពេលមួយខែ​ ដោយរាប់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អត្ថបទដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *