We TV Cambodia

ផ្សារទំនើប ព្រីនស៍ម៉ល ( Prince Mall ) នៅខេត្ដព្រះសីហនុ ត្រូវបានដាក់សម្ពោធ សាកល្បង

ផ្សារទំនើប ព្រីនស៍ម៉ល ( Prince Mall ) នៅខេត្ដព្រះសីហនុ ត្រូវបានដាក់សម្ពោធ សាកល្បង

ផ្សារទំនើប ព្រីនស៍ម៉ល ( Prince Mall ) នៅខេត្ដព្រះសីហនុ ត្រូវបានដាក់សម្ពោធ សាកល្បងកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០ ដោយមានវត្ដមានរបស់លោក គង់​ វិតាណៈ អភិបាលរងខេត្ដព្រះសីហនុ និងមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយស ចូររួមគាំទ្រ។

លោក Legen Cinema តំណាងអាជីវកម្មផ្សារទំនើបព្រីនស៍ម៉ល មានប្រសាសន៍ថា ព្រីនស៍ហ័នយូ រៀលអ៊ីស្ទេត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង​គ្រុប ហើយ ព្រីនស៍ម៉លនេះ មានប្រតិបត្តិការលើដី ៥ម៉ឺនម៉ែត្រក្រឡា មានទំនិញម៉ាកល្បីៗជាង ១២០ហាង ចំណតរថយន្តជាង ១.២០០កន្លែង ផ្ដល់ឱ្យអ្នកប្រើប្រាស់​នៅខេត្តព្រះសីហនុនូវបទពិសោធន៍ នៃការទិញទំនិញបែបកម្សាន្ត បែបចម្រុះពេញលេញ បម្រើសេវាកម្ម បម្រើអតិថិជន ។ ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទីក្រុងទទួល​ភ្ញៀវ និងមានមុខងារចម្រុះ ” ទីក្រុងនៃការរស់នៅចន្លោះទី៣ ជាកន្លែងទំនាក់ទំនងសង្គមជម្រើសដំបូង” សម្រាប់យុវជនខេត្តព្រះសីហនុ តាមរយៈពហុមុខ​ងារ និងប្រតិបត្តិការជំនាញក្លាយជាតំបន់ពាណិជ្ជកម្មថ្មីនៃខេត្តព្រះសីហនុ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តលោកមានសេចក្តីរីករាយក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។ ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគគិនចិនយ៉ាងច្រើនមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម។

ដោយ៖ Stince

Related Articles