គិតត្រឹមមកទល់ពេលនេះ ក្នុងទីក្រុងភ្នំពេញ តាមការសង្កេតឃើញមានការថយចុះនៃអត្រាចំនួនមនុស្ស ដើរផ្សារ មិនថាផ្សារទំនើបលក់រាយ លក់ដុំនោះទេ មានភាពផ្លាស់ប្ដូរស្ងប់ស្ងាត់ ចំណែកខាងអាជីវករ ក៏មានការបិទហាងជាបណ្ដើរៗផងដែរ។
ផ្សារទំនើបធំៗ ក្នុងនោះក៏មាន ផ្សារធំថ្មី ផ្សារអូឡាំពិក ផ្សារអូឬស្សី និងផ្សារស្ទឹងមានជ័យ ក៏មានភាពស្ងប់ស្ងាត់អតិថិជនស្ទើតែ ៧០ភាគរយ ចំណែកអាជិវករ ក៏បានបិទតូប។
យោងតាម លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានប្រាប់ទៅកាន់ភ្ញាក់ងាសារព័ត៌មានក្នុងស្រុកថា ផ្សារធំថ្មីមានតូបសរុបចំនួន ៣២៨០តូប តែមានតូបចំនួន៦៣០តូប ត្រូវបានបិទទ្វារដោយសារតែអាជីវករភ័យខ្លាចវីរុសកូវីដ១៩ ផង និងដោយសារខ្សត់ភ្ញៀវផង។
លោកស្រីបានបន្តថា ក្រោយពេលដែលមានករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញមក ផ្សារធំថ្មីចាប់ផ្តើមធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណពី ២០ ទៅ ៤០% នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ដោយ៖ Stince
