ផ្សារទំនើប និងផ្សារសម្រាប់ផ្គត់ផ្គង់ទំនិញ ជាច្រើននៅក្នុងទីក្រុងវូហាន នៅតែបន្តការធ្វើប្រតិបតិ្តការជាធម្មតា បើទោះជាបច្ចុប្បនទីក្រុងមួយនេះកំពុងស្ថិតនៅស្ថានភាពមួយដែលកំពុងប្រកាសអាសន្នពីវីរុសមួយប្រភេទគឺកូរ៉ូណាវីរុសក៏ដោយក្តី។
ជុំវិញបញ្ហាវីរុសកូរ៉ូណាកំពុងវាយលុកក្នុងទីក្រុងវូហានមានផ្សារទំនើបនិងផ្សារបោះដុំទំនិញមិនតិចនោះទេដែលបើកដំណើរការលក់ជាធម្មតាទោះបីជាមានការគំរាមកំហែងពីជំងឺដ៏កាចសាហាវនេះក៏ដោយ ហើយខណះប្រជាជនទាំងអស់នៃរដ្ឋធានីវូហាន ត្រូវបានហាមខាត់ និងពុំអនុញ្ញាតអោយមានការធ្វើដំណើរ ចាកចេញពីទីក្រុងបានឡើយ។
ប្រជាជនអាចធ្វើការជាវរាល់គ្រឿងឧបភោគបរិភោគទាំងអស់ជាមួយ និងស្ថេរភាពនៃការផ្តល់ជូនតម្លៃធម្មតា ដោយពុំមានការឡើងថ្លៃអ្វីនោះទេ។ ស្របពេលជាមួយគ្នានេះដែរ គេសង្កេតឃើញថា ហាងលក់ទំនិញនីមួយៗក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការតំហែទាំសុខភាពអនាម័យ ដោយពួកគេបានផ្តល់ជាឧបករណ៍មួយចំនួនដើម្បីធ្វើការលាងជម្រះ សម្លាប់មេរោគជូនដល់អតិថិជនសម្រាប់ប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញជាតិអាលីបាបា ក៏បានចូលរួមចំណែកក្នុងការឧបត្ថម្ភជូននូវស្បៀងអាហារមួយចំនួនទៅកាន់មន្ទីរពេទ្យបង្អែកជិតៗនោះដែលកំពុងធ្វើការស្វះស្វែងតស៊ូ ព្យាបាលជាមួយ នឹងការវាយលុករាតត្បាតនូវជម្ងឺដ៏កាចសាហាវទាំងអស់នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺវីរុសកូរ៉ូណាកំពុងវាយលុកប្រទេសចំនួន១៨ជុំវិញពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរនូវចំនួន១ករណី៕
ដោយ៖ ឧត្ដម