We TV Cambodia

ផ្សារទំនើបអ៊ីអន សាខាទី៣ បើកកាដ្ឋានសាងសង់នៅព្រឹកនេះ

ផ្សារទំនើបអ៊ីអន សាខាទី៣ បើកកាដ្ឋានសាងសង់នៅព្រឹកនេះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ផ្សារទំនើប អ៊ីអន ម៉លសាខាទី៣ ដែលជាគម្រោងផ្សារទំនើបអ៊ីអន មានទំហំធំជាងគេនៅក្នុងតំបន់អាស៊ាន ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។

គម្រោងផ្សារទំនើបនេះ ដែលសាងសង់នៅលើផ្ទៃដីទំហំ ១៧៤០០០ ម៉ែត្រការ៉េ  ដែលនៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍INC CITY ។

ទន្ទឹមនឹងនេះផងដែរ គម្រោងផ្សារទំនើបអ៊ីអន ម៉លទី៣ គឺនឹងគ្រោងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ការសាងសង់ហើយ ដោយគម្រោងនេះផងដែរ គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាងនេះទៅទៀត គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ីអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ាន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្ម ផ្សេងៗ ជាច្រើនទៀត៕​

Related Articles