We TV Cambodia

ផ្សារទំនើបសិនជូរីផ្លាហ្សាកម្ពស់៥ជាន់នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយះពេល២ឆ្នាំ

ដោយ៖ ឧត្តម

ភ្នំពេញ៖ ផ្សារទំនើបសិនជូរីផ្លាហ្សាកម្ពស់៥ជាន់ត្រូវបានបើកដំណើរការសាងសងហើយដោយគ្រោងអភិវឌ្ឍន៍ផែនការនៃការសាងសង់រយះពេល២៤ខែ។

ក្រុមហ៊ុនផ្សារសិនជូរីគ្រុប និងឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ចើញជាធបតីក្នុងការបើកដំណើរការសាងសង់ផ្សារសិនជូរីផ្លាហ្សាកាលពីព្រឹកថ្ងែទី២៧ខែវិឆ្ឆិកា ព្រឹកមិញនេះ។
ផ្សារសិនជូរីផ្លាហ្សានេះគ្រោងបញ្ចប់ការសាងសង់ក្នុងរយះពេល២៤ខែពោលគឺនៅចុងឆ្នាំ២០២១ខាងមុខដើម្បីពន្លឿនភាពងាយស្រួលដល់ការប្រកបអាជីវកម្មរបស់អាជីវករទាំងអស់ក្នុងន័យបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោកស្រីចាន់ សុធា អគ្គនាយិកាក្រុមហ៊ុនសិនជូរីគ្រុបបានថ្លែងថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះមានកំពស់៥ជាន់ហើយនៅពេលក្រុមហ៊ុនសាងសង់រួចនឹងប្រគល់តូបជូនអាជីវករវិញ ដែលបច្ចុប្បន្នពួកគេមានតូបកំពុងលក់នៅផ្សាររដ្ឋ និងផ្សារឯកជន។
លោកស្រីមានប្រសាសន៍ថា៖« ក្រុមហ៊ុននិងពន្លឿនការសាងសង់ផ្សារទំនើបនេះអោយហើយតាមផែនការរយះពេល២ឆ្នាំ»។
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការវិនិយោគអភិវឌ្ឍន៍ផ្សារទំនើបនេះក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះ អោយបានរៀបរយនិងការបង្អូតភ្ងៀវទេសចរបរទេស ខណះបច្ចុប្បន្នតំបន់នេះមានស្ថានភាពអាក្រក់ខ្លាំង ដោយការរងលិចលង់ជាប្រចាំ នៅពេលមានភ្លៀងធ្លាក់ម្តងៗហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ងៀវទេសចរ។

គួររំលឹកថា ផ្សារសិនជូរីមានអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋ និងឯកជនចំនួន៦៧០តូបដោយត្រូវរើទៅលក់ជាបណ្តោះអាសន្នទីតាំងសួនកុមារពោធិសែនជ័យមុខផ្សារសិនជូរីផ្លាហ្សា៕

Related Articles