We TV Cambodia

ផ្សារទំនើបមួយតម្លៃ ១០០លានដុល្លារ គ្រោងបើកដំណើរការក្នុងឆ្នាំ២០២០នេះហើយ

ផ្សារទំនើបមួយតម្លៃ ១០០លានដុល្លារ គ្រោងបើកដំណើរការក្នុងឆ្នាំ២០២០នេះហើយ

ភ្នំពេញ៖  ផ្សារទំនើបភ្នំពេញមេហ្គាលម៉លបានបញ្ចប់ការសាងសង់ប្រមាណ ៩៩.៤ភាគរយ ហើយ គ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០នេះ។ នេះបើយាងតាមការឱ្យដឹងពីម្ចស់គម្រោងផ្ទាល់។ ។

ផ្សារទំនើបដែលនេះមានឈ្មោះថា Parkson mall ដែលជាផ្សារល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ីមកបានប្តូរឈ្មោះមកជា Phnom Penh Mega Mall ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងពេលថ្មីៗនេះ ផ្សារទំនើបភ្នំពេញមេហ្គាម៉ល គ្រោងនឹងបើកដំណើរការរបស់ខ្លួននៅ​ដើម​ឆ្នាំ ២០២០ ដែលផ្តល់នូវបទពិសោធផ្សារទំនើបតាមបែបថ្មីមួយរបស់ម៉ាឡេស៊ីដល់កម្ពុជា។

លោក Olvy Othsaman ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Hassan (Cambodia) Development ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ បានប្រាប់ទស្សនាវដ្ដីសំណង់ និង អចលនទ្រព្យថា ៖ «គម្រោងនេះគឺសឹងតែបញ្ចប់ ១០០ ភាគរយទៅហើយ ពោលគឺប្រមាណ ៩៩.៤ភាគរយ ប៉ុន្តែយើងមិនទាន់បើកព្រោះនៅរងចាំការសម្រេចពីថ្នាក់លើ។

«តាមផែនការគឺអាចនឹងបើកត្រីមាសទី ៤ ឆ្នាំនេះ ដោយឡែកកាលបរិច្ឆេទជាក់លាក គឺពុំទាន់ដឹងនោះទេ គឺយើងរងចាំការយល់ព្រមពីវត្តមានដល់ខ្ពស់ខ្ពង់ពីសំណាក់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមសម្ពោធផ្សារមួយនេះ» លោកបានបន្ត។

មានទីតាំងស្ថិតនៅតាមបណ្ពោយមហាវិថីសហពន្ធ័រុស្សី ក្បែរស្ពានអាកាសតិចណូ ផ្សារទំនើបភ្នំពេញមេហ្គាម៉លនេះ មានកម្ពស់ ១០ជាន់ និងផ្ទៃក្រឡាប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអាជីវកម្មឱ្យបើកលក់បានរហូតដល់ទៅ ៤០០ ហាង។

 

លោកបន្តថា ផ្សារទំនើបកំពស់ ៩ជាន់នេះ មានទំហំ ១៤០,០០០ម៉ែត្រការ៉េ និងមានលក់ទំនិញ​ចម្រុះ ដែលលោករំពឹងថានឹងទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជន។ ផ្សារទំនើបលំដាប់អន្តរជាតិភ្នំពេញមេហ្គាម៉ល មានសមត្ថភាពអាចផ្ទុករថយន្តចំនួន ១,៥០០គ្រឿង និងម៉ូតូចំនួន ៣,០០០គ្រឿងក្នុងចំណតយានយន្តរបស់ខ្លួន។

ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជានឹងរីករាយជាមួយនឹងបទពិសោធបែបថ្មី ដែលមានផលិតផលជាច្រើនម៉ាកមកពីក្រៅប្រទេស ផ្តោតសំខាន់លើតម្រូវការរបស់ប្រជាជនក្នុងស្រុក ដោយពួកគេអាចសន្សំពេលវេលា និងប្រាក់កាស ក្នុង​​​ការដើរផ្សារបែបបរទេស ដែលបានឈានជើងចូលមកក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខ។

 

សូមជម្រាបថា គម្រោងនេះក្រោយពន្យារការសាងសង់អស់រយៈពេលជាច្រើនឆ្នាំរួចមក ដោយក្នុងរយៈពេលជាង ៦ឆ្នាំ ចាប់តាំងពីចុងឆ្នាំ ២០១២ បានស្ថិតក្នុងស្ថានភាពរអាក់រអួលនៃគម្រោងសាងសង់ ដែលគ្រោងសម្រេចបើកដំណើរការអាជីវកម្មនៅឆ្នាំ ២០១៦ ឬដើមឆ្នាំ ២០១៧ តែផ្សារនេះត្រូវបានពន្យារពេលទៅវិញ៕

 

Related Articles