We TV Cambodia

ផ្សារជាច្រើនក្នុងប្រទេសថៃ ប្រកាសផ្អាកដំណើរការ រហូតដល់ពាក់កណ្តាលខែមេសា

ផ្សារជាច្រើនក្នុងប្រទេសថៃ ប្រកាសផ្អាកដំណើរការ រហូតដល់ពាក់កណ្តាលខែមេសា

ប្រទេសថៃ៖ ផ្សារទំនើប និងផ្សារបោះដុំបន្លែជាច្រើនកន្លែងដែលជាទីតាំងសម្រាប់ដោះដូរទំនិញ និងបញ្ជារទិញឥវ៉ាន់ នៅក្នុងប្រទេសថៃ ប្រកាស បឹទ ចាប់ពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃ ១២ ខែមេសា ឆ្នាំ២០២០ ដោយការទប់ស្កាត់ការរីករាលដាល ជំងឺរាតត្បាតថ្មី កូវីដ ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៍មានBangkok Post

ដើម្បីបង្ការ​និងការរីករាលដាលជំងឺកាន់តែខ្លាំងជា ពិសេស កន្លែងជួបជុំ កន្លែងកម្សាន្ត ត្រូវបានបឹទបណ្តោះអាសន្នសិន ដោយឡែកអភិបាលក្រុងបាងកកលោក Aswin Kwanmuang បានមានប្រសាសន៍ថា គ្រប់ផ្សារទំនើប ផ្សារបោះដុំបន្លែនានា ស្ទើរតែទាំងអស់ក្នុងទីក្រុងបាងកក បានបឺទ លើកលែងតែកន្លែងលក់ថ្នាំពេទ្យ និងកន្លែងលក់ទំនិញចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ៕

ដោយ៖ ឧត្តម

Related Articles