We TV Cambodia

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងបើកសម្ភោធជាផ្លូវការនៅស្អែកនេះហើយ

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នឹងបើកសម្ភោធជាផ្លូវការនៅស្អែកនេះហើយ

រូបភាព៖ កោះសន្តិភាព

ដោយ៖ឧត្តម

ភ្នំពេញ៖ ផ្សារគំរូព្រំដែនកម្ពុជា
និងវៀតណាមក្រោមទឹកប្រាក់វិនិយោគប្រមាណ៥០០០លានដុល្លារនិងត្រូវបើកសម្ពោធជាផ្លូវការហើយនៅថ្ងៃស្អែកនេះហើយក្រោមការចូលរួមពីភាគីរបស់ប្រទេសកម្ពុជា
និងវៀតណាមផ្ទាល់។

 រដ្ឋបាលខេត្តត្បូងឃ្មុំ
នឹងរៀបចំពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម (ផ្សារដារ)
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀនសួនហ្វ៊ុក នាយករដ្ឋមន្ត្រី
នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

 ការបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា
ជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងពាណិជ្ចកម្មតាមតំបន់ព្រំដែនខ្មែរ-វៀតណាមដែលនឹងអាចសម្រេចបាននូវគម្រោងវិនិយោគចំនួន
៥,០០០
លានដុល្លារអាមេរិកទៅតាមគម្រោងមេ។

ការបង្កើតផ្សារផ្សារគំរូព្រំដែននេះឡើង ក្នុងគោលបំណងអបអរខួបលើកទី៥០
នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ព្រមទាំងជួយពង្រឹងនូវវប្បធម៍
និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរនេះផងដែរ។

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា
ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) នេះ មានទីតាំងស្ថិតក្នុងភូមិដារកណ្តោក ឃុំដារ
ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានព្រំប្រទល់ជាប់នឹង ឃុំតាំងឡឹប
ខេត្តតៃនិញរបស់ប្រទេសវៀតណាម។។

គួររំលឹកផងដែរថា ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣
ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេសត្បូងឃ្មុំ
ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង
ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម៕

Related Articles