We TV Cambodia

ផ្លែល្ពៅមិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះនោះទេ​​​ ថែមទាំងមានប្រយោជន៏ជាច្រើនដល់សុខភាពទៀតផង

ផ្លែល្ពៅមិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះនោះទេ​​​ ថែមទាំងមានប្រយោជន៏ជាច្រើនដល់សុខភាពទៀតផង

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន ល្ពៅ ព្រោះវាជា​បន្លែ​ដ៏​ពេញនិយម​បំផុត​មួយ ​ដោយសារ​រសជាតិ​ឈ្ងុយឆ្ងាញ់​របស់​វា ​​អាច​យកមក​ធ្វើជា​បង្អែម និង​បែប​អាហារ​ផ្សេងៗ​។

ប៉ុន្តែ ​ប្រហែលជាអ្នក​មិនបាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ​សាច់​ពណ៌​លឿង​ឆ្អៅ នៃផ្លែ​ល្ពៅ​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម ព្រមទាំង​បេ​តា​ការ៉ូ​តែ​ន អាល់​ហ្វា ការ៉ូ​តែ​ន សារធាតុ​សរសៃ វីតាមីន C​និង E ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម និង​អាស៊ីត ​ឬ​វីតាមីន​B5​។

បេ​តា​ការ៉ូ​តែ​ន ​គឺជា​វីតាមីន​មួយ​ប្រភេទ​ជួយ​ជំរុញ​សុខភាព​ភ្នែក​ ​និង​ធ្វើ​ឱ្យ​ប្រាកដ​នូវ​មុខងារ​ប្រព័ន្ធ​ការពារ​រាង​កាយ ។ លើស​ពី​នេះ​ទៀត បេ​តា​ការ៉ូ​តែ​ន​ក៏​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ស្បែក​បណ្តាល​ដោយ​កម្ដៅ​ព្រះអាទិត្យ​បាន​ផង​ដែរ ។

ចំណែក​អាល់​ហ្វា ការ៉ូ​តែ​ន​ត្រូវ​គេ​គិត​ថា ជួយ​បន្ថយ​ភាព​ចាស់​ទៅ​តាម​អាយុ ក៏​ដូច​ជា​កាត់​បន្ថយ​អត្រា​កើត​ជំងឺភ្នែកឡើងបាយ និង​ទប់ស្កាត់​ការ​ដុះ​ដុំ​សាច់ ។ ឯ​សារធាតុ​សរសៃ​វិញ​ត្រូវ​គេ​ដឹង​ថា ជួយ​កាត់​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL Cholesterol) ការពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បេះដូង ជួយ​គ្រប់គ្រង​កម្រិត​ស្ករ​ក្នុង​ឈាម ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចុះទម្ងន់ ។

 

ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​ផ្លែ​ល្ពៅ ​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​សារធាតុ​រាវ​ក្នុង​រាង​កាយ និង​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ ។ ដោយឡែក​អាស៊ីត Pantothenate ​ឬ​វីតាមីន B5 ​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កម្រិត​អ័រម៉ូន និង​គ្រប់គ្រង​ភាព​តានតឹង(Stress) ។

ក្រៅពី​សាច់ គ្រាប់​ល្ពៅ​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ដោយ​វា​អាច​ជួយ​កម្ចាត់​ចោល​ពពួក​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន សម្អាត​សរសៃឈាម កែសម្រួល​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ជួយ​ជំរុញ​ការ​ធ្វើ​ចលនា​របស់​តម្រងនោម ។ ចំណែកឯ​ទឹក​ល្ពៅ​ត្រូវ​គេ​រក​ឃើញ​ថា ផ្តល់​អត្ថប្រយោជន៍​ប្រឆាំង​នឹង​រោគ​ដំបៅ​ក្រពះ​និង​អាស៊ីត​ក្នុង​ក្រពះ ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles