ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេតត្តមណ្ឌលគិរី លោក សុខ ឃាង បានអោយដឹងថា ខេត្តមណ្ឌលគិរី កំពុងតែមានដំណាំហូបផ្លែជាច្រើនមុខ ដូចជា ផ្លែធុរេន ក្រូចវល្លិ៍ សាវម៉ាវ ស្វាយចន្ទី កាហ្វេ ស្វាយ ជាដើម ពិសេសដំណាំប័រ គឺកំពុងមានទីផ្សារល្អនិងតម្លៃខ្ពស់ធ្វើឲ្យប្រជាកសិករកាន់តែខិតខំបង្កើនផ្ទៃដីដាំដុះពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។
លោកបានបន្តទៀតថា ដើម្បីធានាបាននូវនិរន្តរភាពតម្លៃ មន្ទីរក៏បានចងក្រងជាក្រុមសហគមន៍ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទាំងអ្នកផលិត និង អ្នកទិញដើម្បីទទួលបាននូវ ផលិតផលតំបន់ពិតប្រាកដ។ ដំណាំ ប័រជាដំណាំមួយណាមានការដាំដុះនៅខេត្តមណ្ឌលគិរីនេះ ហើយពីមុនមកកសិករក៏ដាំតាមផ្ទះទេប៉ុន្តែឥឡូវមានអ្នកដាំជាចម្ការដែលផ្ទៃដីដាំដុះរហូតដល់ឆ្នាំ២០២០ នេះមាន២៥០ហិចតាហើយដែលប្រជាកសិករចាប់ផ្តើមដាំពង្រីកទឹកដីរបស់ខ្លួនហើយរហូតដល់ដាំជាចំការមាន ១ ហិចតា២ហិចតាជាដើមនេះ។ ដំណាំប័រនេះគឺមានទីផ្សារល្អនិងមានតម្លៃក៏ល្អពីមួយឆ្នាំទៅមួយឆ្នាំការកត់សម្គាល់មន្ទីរកសិកម្មគឺថាផ្ទៃដីដាំដុះមានការកើនឡើង។
អ្នកស្រី ស្រី ម៉ៅ ជាលក់ផ្លែឈើធម្មជាតិនៅខេត្តមណ្ឌគិរី ក៏បានអោយដឹងដែលថា ផ្លែឈើដែលគ្មានជាតិគីមី គឺមានការគាំទ្រខ្លាំងពីបណ្តាលអ្នកបរិភោគគ្រប់មជ្ឍដ្ឋានដោយសារពួកគាត់មានការយល់ពីគ្រោះថ្នាក់ដល់សុខភាពពិសេសផលប៉ះពាល់ដែលកើតចេញផ្លែឈើមានជាតិគីមី។ បច្ចុប្បន្នផ្លែឈើធម្មជាតិមានទីផ្សារខ្លាំង និងមានតំលៃខ្ពស់ ពិសេសភ្ញៀវទេសចរគ្រប់ជាតិសាសន៏ដែលមកសម្រាកកម្សាន្តនៅដែលដីភូមិភាគឥសាន្តមួយនេះតែងតែនិយមបរិភោគ។ ការប្រកបរបរលក់ផ្លែឈើនេះដែរក្នុងមួយថ្ងៃអាចរកចំណូលបានពី៩០០០០៛ ទៅ១០០០០៛ គឺជួយសម្រួលដល់ជីវភាពគ្រួសារបានមួយកម្រិត។
ដោយ៖ Stince