We TV Cambodia

ផ្លែកៅឡាក់​ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ​ តែមានសារៈប្រយោជន៏ល្អដល់សុខភាពទៀតផង

ផ្លែកៅឡាក់​ មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ​ តែមានសារៈប្រយោជន៏ល្អដល់សុខភាពទៀតផង

មានមនុស្សតិចតួចណាស់ដែលធ្លាប់ស្គាល់ និងធ្លាប់ទទួលទាន ពីព្រោះមិនសូវសម្បូរនៅលើទីផ្សារ ហើយគេឃើញវាមានលក់នៅតាមកន្លែងមួយចំនួនប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ។ កៅឡាក់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា គ្រាប់ធញ្ញជាតិ ឬ​​ជា​ផ្លែ​ឈើ​ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ​​​ ប៉ុន្តែក៏អាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពជួយទប់ស្កាត់ជំងឺបានដែរ។ ​

ជាតិ​សរសៃ​​ជួយ​ស្ថេរភាព​បរិមាណ​ស្ករ​ក្នុង​ឈាម ជាតិ​សរសៃ​រលាយ​ត្រូវបាន​ស្រូបយក​ទឹក បង្កើតជា​សណ្ឋាន​មួយ​ដូច gel ខាងក្នុង​ពោះវៀនមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ថយចុះ ​កូ​ឡេ​ស្តេ​រ៉ូ​លនិង​ ស្ថេរភាព​បរិមាណ​ស្ករ​ក្នុងឈាម។​​ កៅឡាក់ សម្បូរ​វីតាមីន​ជួយ​កែប្រែ​ សមត្ថភាព​ខួរក្បាល បង្កាមហារីក​ព្រោះពពួក​វីតាមីន B រលាយ​ក្នុង​ជាតិ​ខ្លាញ់​មាន​វត្តមាន​​ជួយ​ផលិត​កោសិកា​ ឈាមក្រហម បំផ្លាញ​បំបែក​ប្រូតេអ៊ីន បំប្លែង​ជាតិ​ម្សៅ​និង​ជាតិ​ខ្លាញ់​ទៅជា​ថាមពល ។

​ ម៉​ង់​ហ្គា​ណែ​ស​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​មានលទ្ធភាព​កម្ចាត់​ រ៉ាឌីកាល់​សេរី​ក្នុង​សរីរាង្គ និង​ធ្វើ​ឲ្យ​ថយចុះ ​ការ​ប្រឈម​កើត​មហារីកជំងឺ​បេះដូង។ ដូច្នេះ​ ទទួលទាន​គ្រាប់​កៅឡាក់​រាល់ថ្ងៃ នឹងមាន​ប្រសិទ្ធភាព​ការពារ​បេះដូង បង្កាការ​ក្រិន ​រឹង​សរសៃឈាម និង​រារាំង​ជម្ងឺ​លើសឈាម ៕​

ប្រែសម្រួលដោយ៖ ពិសី

Related Articles