We TV Cambodia

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវសង់រួចនៅឆ្នាំ ២០២៣

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវសង់រួចនៅឆ្នាំ ២០២៣

រូបថតៈ ក្រសួងសាធារណការ និង ដឹកជញ្ជូន

ដោយៈ ទិន សុខាវុធ

ផ្លូវ​ល្បឿន​លឿន (Expressway) ​ភ្ជាប់​រាជធានីភ្នំពេញ ទៅនឹង​ក្រុង​ព្រះសីហនុ ដែលមាន​ប្រវែង​ប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និង​ដែ​ល​គ្រោង​នឹង​ប្រើប្រាស់​ទុនវិនិយោគប្រមាណជា $2,000 លានដុល្លារ អាចនឹង​ត្រូវ​ធ្វើ​រួច​ក្នុង​ឆ្នាំ ២០២៣ ។

យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​លើ​​ទំព័រ
Facebook របស់​ក្រសួង​សាធារណការ​និងដឹកជញ្ជូន
កាលពិថ្ងៃ​ទី ៨ ខែ ធ្នូ​ កន្លង​ទៅ​នេះ លោករដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និងដឹក​ជញ្ជូន
ស៊ុន ចាន់ថុល បាន​លើកឡើងថា ផ្លូវល្បឿនលឿននេះ​ត្រូវ​បាននិងកំពុង​សាងសង់​ដោយ​ក្រុមហ៊ុន
Cambodian​
PPSHV​ Expressway​ Co​., Ltd តែ​ត្រូវ​ត្រួត​ពិនិត្យ​លក្ខណ​បច្ចេកទេស
ដោយ​ក្រុមហ៊ុន MINCONSULT​
SDN​. BHD ។

Facebook
របស់​ក្រសួង​បានអោយ​ដឹង​ទៀតថា រហូត​មក​ទល់​​ខែ​ វិច្ឆិកា ឆ្នាំ ២០១៩ នេះ
ផ្លូវ​ល្បឿនលឿន​មួយ​នេះ ត្រូវ​បាន​សាងសង់​រួច​​បានប្រមាណ ៧.៣០% ហើយ​។

ផ្លូវនេះ​នឹងមាន ៤ គន្លង – ២ ​គន្លង​ទៅ ២
កន្លង​មក – ​ទទឹង ២៤.៥ ម៉ែត្រ ផ្លូវ​កាត់​ខ្វែង​ចំនួន ៧ កន្លែង កន្លែង​ឈប់​សំរាក​ចំនួន
៣ កន្លែង ចំណត​រថយន្ត ១ កន្លែង មណ្ឌលប្រតិបត្តិការ​និងថែ​ទាំ​ចំនួន ៤ កន្លែង
ស្ពានធំ​និង​ស្ពានមធ្យម ៤០ កន្លែង ស្ពាន​តូច​ចំនួន​ ៥ កន្លែង​។

ផ្លូវល្បឿន​លឿន​នេះត្រូវ​បានសម្ពោធ​បើកការដ្ឋានសាងសង់កាល​ថ្ងៃ​ទី ២២ ខែ មិនា​ ឆ្នាំ ២០១៩ ក្រោម​អធិបតី​ភាព​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ៕

Related Articles