We TV Cambodia

ផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិនឹងត្រូវបានសម្រេច រើចេញហើយ

ផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិនឹងត្រូវបានសម្រេច រើចេញហើយ

យោងតាមអនុសាសន៏របស់ឯកឧត្តម លី បូរិន អុនរដ្ឋាលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្លូវដែក​ បានប្រាប់ឱ្យដឹងថា កំណាត់ផ្លូវរថភ្លើង ដែលមានផ្លូវដែកពុះកាត់កណ្ដាលទ្រូងថ្នល់ បំបែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងត្រូវបានលុបចោល ដោយសារសេវាដឹកអ្នកដំណើរពីស្ថានីយ៍ទៅចំណុចអាកាសយានដ្ឋានផ្អាក និងជាពិសេសដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់។ ឯកឧត្តម បានថ្លែងបន្តទៀតថា៖​ សេវាដឹកអ្នកដំណើរលើកំណាត់ផ្លូវរថភ្លើងនេះ មិនសូវទទួលបានការគាំទ្រពីអ្នកដំណើរទេ ទើបក្រុមហ៊ុន Royal Railway ឯកភាពជាមួយក្រសួងរើចោលកំណាត់ផ្លូវរថភ្លើងនេះ។ គួរជម្រាបផងដែរថា ខ្សែរថភ្លើងនេះ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Royal Railway ក៏បាននាំចូលទូរថភ្លើង ទំនើប ល្បឿនលឿនជាងមុន ដើម្បីដាក់បម្រើសេវាដឹកអ្នកដំណើរតាមរថភ្លើងនេះផងដែរ។

អត្ថបទដោយ៖ ពិសី

Related Articles