We TV Cambodia

ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប នឹងត្រូវបិទរយៈពេល ៥ថ្ងៃ ដើម្បីប្រារព្ធកម្មវិធីសម្រាកសៀមរាប

ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប នឹងត្រូវបិទរយៈពេល ៥ថ្ងៃ ដើម្បីប្រារព្ធកម្មវិធីសម្រាកសៀមរាប

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

សៀមរាប៖រដ្ឋបាលខេត្តបានរៀបចំបិទចរាចរណ៍ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រារព្ធកម្មវិធី សម្រាកសៀមរាប។​នេះបើតាមរដ្ឋបាលខេត្តសៀមរាបថ្ងៃ ១២ សីហា ឆ្នាំ២០២០។

ដើម្បីឱ្យការប្រារព្ធពិធី សម្រាកសៀមរាបប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក រដ្ឋបាលខេត្តសូមធ្វើការបិទចរាចរណ៍មួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវមួយចំនួនដូចជា ៖

-ពិធីតាំងពិពណ៌នឹងបិទចរាចរណ៍ផ្លូវសាលដឺហ្គោល ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់មុខសណ្ឋាគារអាម៉ាន់សារ៉ា ចាប់ពីម៉ោង ០៨:០០នាទី-២១:០០នាទី

-កម្មវិធីជិះទូកកំសាន្ត ផ្សារទឹកនឹងបិទចរាចរណ៍ផ្លូវពោធិ៍កំបោរ(ផ្លូវខាងលិចទឹកស្ទឹងសៀមរាប) ពីរង្វង់មូលព្រះរាជដំណាក់ ដល់គល់ស្ពានវត្តរាជបូព៌ចាប់ពីម៉ោង០៩:០០នាទី-២១:០០នាទី

-ផ្លូវជាតិលេខ៦មុខព្រះរាជដំណាក់នឹងបិទចរាចរណ៍ ពីគល់ស្ពានថ្មព្រះរាជដំណាក់ខាងកើតដល់ផ្លូវបំបែកមុខមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ពីម៉ោង១២:០០នាទី-២១:០០នាទី

-ផាប់ស្ទ្រីត (PUB STREET) នឹងបិទចរាចរណ៍ផ្លូវបន្ថែមនៅលើផ្លូវស៊ីវត្ថា ពីចំណុចផ្លូវបំបែកសុខសាន្តដល់ភោជដ្ឋានត្រីកោណ ចាប់ពីម៉ោង ១៨:០០នាទី-២៤:០០នាទី

សូមពិនិត្យផ្លូវដែលបានបិទចរាចរណ៍ដូចមានក្នុងផែនទីខាងក្រោម ៖

 

 

Related Articles