We TV Cambodia

ផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ កំពុងចាក់កៅស៊ូបណ្ដើរៗហើយ និងគ្រោងបញ្ចប់នៅប៉ុន្មានខែខាងមុខ

ផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ កំពុងចាក់កៅស៊ូបណ្ដើរៗហើយ និងគ្រោងបញ្ចប់នៅប៉ុន្មានខែខាងមុខ

គម្រោងសាងសង់ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងធ្វើការចាក់កៅស៊ូជាបណ្ដើរៗបានប្រមាណ ១៤% ហើយ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហុន បានមានប្រសាសន៍ឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងខេត្តព្រះសីហនុមកដល់ពេលនេះស្ទើរតែជិតរួចរាល់ហើយ ដោយការចាក់បេតុងបានរួចរាល់ ១០០% នៅតែការងារអ៊ុតកៅស៊ូ ដែលចាប់ផ្តើមកាលពីថ្ងៃទី០២ ខែធ្នូ មកដល់ពេលនេះសម្រេចបានជាង១៤% ហើយ ។

ឯកឧត្តមបន្តថា ការអ៊ុតកៅស៊ូសម្រាប់ផ្លូវទាំង ៣៤ខ្សែនេះ គឺបានជ្រើសរើសក្រុមហ៊ុនទទួលម៉ៅការចំនួន៣ សម្រាប់ធ្វើការអ៊ុត ហើយយើងបានចាប់ផ្តើមអ៊ុតកៅស៊ូតាំងពីថ្ងៃទី២ ខែធ្នូរហូតមក ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមីនាខាងមុខនេះ។ ក្រុមហ៊ុនដែលទទួលខុសត្រូវអ៊ុតកៅស៊ូរួមមាន៖ T.C.M Engineering Company LTD, CCES Engineering Service Co.,LTD និងក្រុមហ៊ុន Lee Sevice Cambodia PTC., LTD ។

សូមជម្រាបថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចជាបន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ។

អត្ថបទដោយ៖ Nevin

Related Articles