We TV Cambodia

ផ្លូវជាតិលេខ៣ សាងសង់បាន ៩០% ហើយ

ផ្លូវជាតិលេខ៣ សាងសង់បាន ៩០% ហើយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ការស្ថាបនាផ្លូវជាតិលេខ ៣ បានបញ្ចប់ ៩០ ភាគរយហើយគិតត្រឹមខែមករាឆ្នាំ ២០២១ ។នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

ខណៈកំពុងដឹកនាំគណៈប្រតិភូពិនិត្យមើលគុណភាពផ្លូវនិងវឌ្ឍនភាពនៃការសាងសង់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ការស្ថាបនានឹងត្រូវបញ្ចប់នៅមួយឆ្នាំមុនដោយសារមានកិច្ចសហប្រតិបត្តិការល្អរវាងភាគីពាក់ព័ន្ធនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសំណង់។

បន្ថែមពីនេះ ផ្លូវសំខាន់ដែលតភ្ជាប់ពីចោមចៅក្នុងរាជធានីភ្នំពេញទៅខេត្តកំពត ដែលជាតំបន់ឆ្នេរ នឹងគាំទ្រយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ការដឹកជញ្ជូន នៅពេលសាងសង់រួច។

សូមជម្រាបជូនថា គម្រោងសាងសង់ដែលបានចាប់ផ្តើមនៅខែឧសភាឆ្នាំ ២០១៨ មានប្រវែង ១៣៤,៨ គីឡូម៉ែត្រហើយចំណាយថវិកាប្រមាណ ២០០ លានដុល្លារអាមេរិកដែលជាថវិកាពីរាជរដ្ឋាភិបាល និងប្រាក់កម្ចីពីរដ្ឋាភិបាលចិន។

Related Articles