We TV Cambodia

ផ្លូវជាតិលេខ៣ នឹងក្លាយជាតំបន់កាន់តែទាក់ទាញ ការវិនិយោគ វិស័យអចលនទ្រព្យ

ផ្លូវជាតិលេខ៣ នឹងក្លាយជាតំបន់កាន់តែទាក់ទាញ ការវិនិយោគ វិស័យអចលនទ្រព្យ

ការដ្ឋានគម្រោងអភិវឌ្ឈផ្លូវជាតិលេខ៣ កំពុងតែដំណើរការយ៉ាងរលូន ចំណែកគម្រោងអភិវឌ្ឈន៍ វិស័យអចលនទ្រព្យក៏កំពុងតែ ពង្រីកខ្លួនជាបន្ដបន្ទាប់ ស្របតាមតម្រូវការ និងការអភិវឌ្ឈសង្គម។ គម្រោងកែលំអរ និងពង្រីកផ្លូវជាតិលេខ​៣នេះ បច្ចុប្បន្នទទួលបានលទ្ធផល៧០% ហើយក៏នឹងបញ្ចប់ចុងឆ្នាំ២០២១ ឬដើមឆ្នាំ ២០២២ ខាងមុខ នេះបើយោងតាម​ការលើកឡើងរបស់ រដ្ឋមន្ដ្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល។

ផ្លូវជាតិលេខ៣ គឺជាសរសៃចរន្ដសេដ្ឋកិច្ច យ៉ាងសំខាន់​ ផ្សារភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្ដតាកែវ​ ឆ្ពោះទៅកាន់ខេត្ដកំពត។ មិនត្រឹមតែប៉ុណ្ណោះ​ក្នុងតំបន់ ចន្លោះចំងាយពីចោមចៅ ២០គីឡូ ត្រូវបានគេមើលឃើញថា មានការអភិវឌ្ឈខ្លាំង លើវិស័យរោងចក្រ សហគ្រាសធំតូច និងអចលនទ្រព្យមានជាហូហែ។ ស្របគ្នាទៅនឹងការលើកឡើងរបស់ អ្នកវិនិយោគ ផ្នែកអចលនទ្រព្យក៏បានអះអាងផងដែរថា ការរីកច្រើនផ្នែកវិស័យអចលនទ្រព្យតំបន់ផ្លូវជាតិលេខ៣ បានមានការកើនឡើង តាំងតែឆ្នាំ២០១៥មកម្ល៉េះ ហើយក្រោយពីមានការពង្រីកផ្លូវថ្មីកាន់តែល្អស្អាតយ៉ាងនេះ គឺរឹតតែមានភាព កើនឡើងថែមទៀត។

ចំនែកលោក ច្រឹ​ក សុខ​នី​ម បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា កំណើន​នៃ​ការចូល​ខ្លួន​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​នៅ​តំបន់​ផ្លូវជាតិ​លេខ៣ មិនមែនជា​រឿង​ចម្លែក​នោះទេ ហើយ​រាល់​ការវិនិយោគ​ទាំងអស់ អ្នក​អភិវឌ្ឍន៍​សុទ្ធតែ​បាន​សិក្សា​ពី​សក្ដានុពល​តំបន់​យ៉ាង​លម្អិត។

លោក​បន្តទៀតថា “តំបន់​ជាប់​ផ្លូវជាតិ​លេខ៣ រាប់​ចាប់​គិតពី​ចំណុច​ចោមចៅ​ប្រមាណ១៥គីឡូម៉ែត្រ គឺ​នៅតែមាន​តម្រូវការ​ខ្ពស់ សម្រាប់​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន ជាពិសេស​បន្ទាប់ពី​ផែនការអភិវឌ្ឍន៍ និង​ពង្រីក​ក្រុង​ត្រូវបាន​អនុវត្តន៍។ លោក​បន្តថា “មិនយូរ​ទៀត​នោះទេ តំបន់​ដែល​ស្ថិតនៅ​គៀក​ក្រុង នឹងត្រូវ​កាត់​បញ្ចូល​ជា​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​តម្លៃ​ដីធ្លី​ក៏មាន​ការកើនឡើង ដូច្នេះ​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​បាន​ចាប់យក​ឱកាស​នៅពេលនេះ គឺជា​រឿង​ត្រឹមត្រូវ​បំផុត”។

ដោយ៖ Stince

Related Articles