We TV Cambodia

ផ្លូវជាតិលេខ៣ ក៏ទំនងនឹងមានស្ពានអាកាសថ្មើរជើងចំនួនពីរ ក្នុងពេលខាងមុខ

ផ្លូវជាតិលេខ៣ ក៏ទំនងនឹងមានស្ពានអាកាសថ្មើរជើងចំនួនពីរ ក្នុងពេលខាងមុខ

គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២កន្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ដែលត្រូវបានរដ្ឋាភិបាលគ្រោងនឹងសាង​នៅ​ក្នុងតំបន់ទី១​ ខេត្ដកំពង់ស្ពឺ និង ទី២ខេត្ដតាកែវ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងចៀងវាងការបង្កគ្រោះថ្នាក់ ពិសេសក្នុងតំបន់ទីផ្សារមានមនុស្សមនាអ៊ូអរ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និង​​ទិស​ដៅ​ការងារឆមាសទី២ ឆ្នាំ២០២០ បានលើកឡើងថា ចំពោះគម្រោងនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ និង អភិបាលខេត្តតាកែវ រួចមកហើយ។ ឯកឧត្តមបានឲ្យដឹងទៀតថា យើងមិនអាចឲ្យប្រជាជន គាត់ឆ្លងកាត់បានទេ ព្រោះថាមានផ្លូវ៤គន្លង អញ្ចឹងបើគាត់ឆ្លងកាត់វាអាចនឹងងាយ​​មាន​គ្រោះថ្នាក់ចរាចរណ៍។ យើងបានសម្រេចហើយ និងកំពុងសាងសង់ស្ពានអាកាស ២ កន្លែង គឺមួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅ ខេត្តតាកែវ។ តែយ៉ាង​​ណា​ក៏ដោយ ឯកឧត្តម មិនទាន់បញ្ជាក់ប្រាប់សាធារណជន ពីចំណុចទីតាំងជាក់លាក់នៃគម្រោងទាំង ២ នេះទេ។

គូសបន្ថែមផងដែរថា បច្ចុប្បន្ន ក្នុងទីក្រុងភ្នំពេញ មានស្ពានអាកាសថ្មើរជើង ៥ កន្លែង ដែលបានដាក់ដំណើរការ និងកំពុងសាងសង់ ហើយរដ្ឋាភិបាលក៏គ្រោង សាង់​សង់ស្ពានអាកាសថ្មើជើងចំនួន ២៥ បន្ថែមទៀត។​

រូបភាពតំណាង

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *