
ដោយៈ ទិន សុខាវុធ
តំរូវការផ្ទះមានតំលៃក្រោម $50,000 ដុល្លារ មានតំរូវការខ្ពស់ នៅក្នុងឆ្នាំ ២០១៩ នេះ បើយោងតាមការសិក្សារបស់អ្នកជំនាញផ្នែកអចលនទ្រព្យ។
យោងតាមការសិក្សាស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រក្នុងស្រុកមួយ តំរូវការនៃបណ្តាគេហដ្ឋានមានតំលៃសមរម្យក្រោម $50,000 ដុល្លារ នៅក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណ ៥% បើប្រៀបទៅនឹងឆ្នាំ ២០១៨ ដែលមានប្រមាណជា ២១% នៃតំរូវការគេហដ្ឋាននៅទូទាំងប្រទេស។
ទាក់ទងនឹងវិស័យសំណង់គេហដ្ឋាន យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនិងនគរូបនីយកម្ម សំណង់លំនៅដ្ឋានមានលក្ខណជាផ្ទះធម្មតានៅកម្ពុជាក្នុងឆ្នាំ ២០១៩ សរុបមាន ៣៨,៤៨៨ ខ្នង សរុបទុនវិនិយោគ $3,661,275,350 ដុល្លារ។
ចំណែកឯលំនៅដ្ឋានមានលក្ខណៈជាបុរីវិញ មានចំនួន ១៦,៥៨៩ ខ្នង សរុបទុនវិនិយោគប្រមាណ $821,306,676 ដុល្លារ។
ចំពោះសំណង់ផ្ទះវិឡានិងផ្ទះល្វែងដាច់តែឯងវិញ មានចំនួន ២០,៧៨១ ល្វែង/ខ្នង សរុបទុនវិនិយោគប្រមាណជា $1,269 លានដុល្លារ៕



