We TV Cambodia

ផ្ទៃបឹងតាមោកកាន់តែតូចទៅ ក្រោយរដ្ឋាភិបាលសម្រេចយកធ្វើជាអគ្គបញ្ជាការដ្ឋានថ្មីជិត ៣០០ហិកតា

ផ្ទៃបឹងតាមោកកាន់តែតូចទៅ ក្រោយរដ្ឋាភិបាលសម្រេចយកធ្វើជាអគ្គបញ្ជាការដ្ឋានថ្មីជិត ៣០០ហិកតា
បឹងតាមោក (ប្រភព៖ Google)

ផ្ទៃបឹងតាមោកកាន់តែរួមតូចទៅ ក្រោយរដ្ឋាភិបាលបានសម្រេចយកផ្ទៃបឹងនេះប្រមាណជិត ៣០០ហិកតា ឲ្យទៅក្រសួងការពារជាតិយកធ្វើជាអគ្គបញ្ជាការដ្ឋានថ្មី និងសម្រាប់ប្រើជាទីកន្លែងដឹកនាំយុទ្ធសាស្រ្តយូរអង្វែង។

បឹងតាមោក (ប្រភព៖ Google)

យោងតាមអនុក្រឹត្យរបស់សម្ដេច ហ៊ុន សែន ចុះថ្ងៃតី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ផ្ទៃបឹងតាមោក ៣០០ហិកតានឹងត្រូវកាត់ដើម្បីចាត់ចែង រៀបចំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់ «ជាទីកន្លែងដឹកនាំយុទ្ធសាស្រ្តយូរអង្វែង»។ ប៉ុន្តែគេមិនទាន់ដឹងទេថា គម្រោងសាងសង់នេះនឹងចាប់ផ្ដើមនៅពេលណា ហើយចំពោះព័ត៌មានទាក់ទងនឹងអគ្គបញ្ជាការដ្ឋានចាស់ក៏មិនទាន់ដឹងថានឹងត្រូវយកធ្វើអ្វីនោះដែរ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ Google)

ចំពោះការកាត់ផ្ទៃបឹងតាមោក ៣០០ហិកតានេះដែរ គឺជាលើកទី៤ ហើយ ដោយការកាត់កាលពី ៣លើកមុនៗរួមមាន៖

១, លើកទី១ លិខិតចុះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ សម្រេចថា រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោក ២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។
២, លើកទី២ មានលិខិត២ ដាច់ដោយឡែកពីគ្នា តែចុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជាមួយគ្នា គឺលិខិត១ សម្រេចថា រដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក ៧៥ហិកតាឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ។ ចំណែកលិខិត១ទៀតសម្រេចថា រដ្ឋាភិបាលផ្តល់ផ្ទៃបឹងតាមោក ៨ហិកតាទៅឲ្យនាយកដ្ឋានកណ្តាលសន្តិសុខនៃ​អគ្គស្នង​ការ​នគរ​បាលជាតិ ដើម្បីសាងសង់អគារថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​នានានៃ​នាយកដ្ឋាននេះ។
៣, លើកទី៣ លិខិតចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សម្រេចថា រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោក ៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។១, លើកទី១ លិខិតចុះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ សម្រេចថា រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោក ២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។

ផែនទីបឹងតាមោក (ប្រភព៖ Google)

សូមបញ្ជាក់ថា បឹងតាមោកមានផ្ទៃជាង ៣,២ពាន់ហិកតា ហើយបើគិតការកាត់ទាំង ៤លើកមានចំនួនសរុប ៣៤០ហិកតាហើយ តែគេមិនទាន់ឃើញមានការសាងសង់អ្វីនៅឡើយទេ។ ចំណែកសមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះនឹងធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅឋានផងដែរ៕

អជ្ញាធរធ្លាប់ចុះទៅពិនិត្យបឹងតាមោក (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles