We TV Cambodia

ផ្ទុះរឿងកូវីដប៉ុន្មានថ្ងៃ អ្នកលក់ម៉ាសបានដៃ ចាប់ផ្ដើមឡើងថ្លៃបណ្ដើរៗ

ផ្ទុះរឿងកូវីដប៉ុន្មានថ្ងៃ អ្នកលក់ម៉ាសបានដៃ ចាប់ផ្ដើមឡើងថ្លៃបណ្ដើរៗ

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺចាប់ពីមានព័ត៌មាននៃការផ្ទុកកូវីដ១៩ របស់គណៈរដ្ឋមន្ត្រីហុងគ្រី និងការប៉ះពាល់ផ្ទាល់ជាមួយថ្នាក់ដឹកនាំធំៗជាច្រើននៅកម្ពុជា និងអ្នកពាក់ព័ន្ធដោយប្រយោលជាច្រើនទៀត សរុបប្រមាណជាង ១ពាន់នាក់ឯណោះ ហើយប្រជាពលរដ្ឋកម្ពុជាក៏បាននាំគ្នាសម្រុកទិញសម្ភារៈការពារដូចជាម៉ាសនិងអាល់កុលផងដែរ។

ស្របពេលជាមួយគ្នានេះ អ្នកលក់ម៉ាសមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃម៉ាសយ៉ាងតក់ក្រហល់ ដោយត្រឹមតែប៉ុន្មានថ្ងៃបុណ្ណោះ ម៉ាសបានឡើងថ្លៃទ្វេដង។ បើតាមការសាកសួរតម្លៃនៅតាមកន្លែងលក់ទូទៅ និងអ្នកលក់អនឡាញមួយចំនួន បានឲ្យដឹងថា តម្លៃម៉ាសមួយប្រអប់មានតម្លៃ ៤០,០០០៛ ទៅ ៥០,០០០ ​ឯណោះ។

ចំពោះមូលហេតុនេះការឡើងថ្លៃនេះ ពួកគេបានប្រាប់ថា ដោយសារតែម៉ាសនេះទិញក្នុងតម្លៃថ្លៃកាលពីផ្ទុះកូវីដ១៩ កាលពីប៉ុន្មានខែមុន ពោលគឺទិញក្នុងតម្លៃថ្លៃ ហើយសល់ស្ដុកលក់មិនអស់។ ចំណែកអ្នកលក់មួយចំនួនទៀតបានលើកឡើងថា ដោយសារយតែប៉ុន្មានថ្ងៃនេះ ស្ថានភាពកូវីដ១៩ មិនសូវល្អ ហើយគ្រាន់តែលេចលឺដំណឹងផ្ទុះកូវីដ១៩ មិនបានមួយថ្ងៃត្រឹមត្រូវផង ម៉ាសក្នុងស្តុកចាស់បានលក់អស់ទៅហើយ ហើយម៉ាសដែលទិញចូលថ្មីៗនេះ ក៏ឡើងថ្លៃដែរ ទើបពួកគេលក់ដំឡើងថ្លសបែបនេះ។

យ៉ាងណាក៏ដោយ យើងឃើញថាក្រសួងសុខាភិបាលកំពុងខិតខំក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែចំពោះការឡើងថ្លៃម៉ាសមិនទាន់មានក្រសួងពាក់ព័ន្ធណាមួយចេញវិធានការក្នុងការទប់ស្កាត់នៅឡើយនោះទេ ហើយប៉ុន្មានថ្ងៃខាងមុខនេះ វាអាចនឹងឡើងលើសនេះផងក៏មិនដឹង។

អត្ថបទដោយ៖ Nevin

Related Articles