We TV Cambodia

ផ្ទុះប្រតិកម្ម!! ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយ ដាក់រូបប្រាសាទអង្គរតែសរសេរថាប្រទេសវៀតណាម

ផ្ទុះប្រតិកម្ម!! ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីមួយ ដាក់រូបប្រាសាទអង្គរតែសរសេរថាប្រទេសវៀតណាម

ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនបានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលីមួយឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ថាប្រទេសវៀតណាមនៅពីលើទៅវិញ។

ការបង្ហោះរបស់ក្រុមហ៊ុន Wendy Wu Tours (ប្រភព៖ ក្រសួងទេសចរណ៍)

ក្រុមហ៊ុន Wendy Wu Tours ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។

ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

ការកែប្រែរបស់ក្រុមហ៊ុន Wendy Wu Tours (ប្រភព៖ ក្រសួងទេសចរណ៍)

ទោះជាយ៉ាងណា ក្រោយទទួលដំណឹងនេះ លោកប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានប្រាប់ឲ្យដឹងថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែឡើងវិញ។ ទីភ្នាក់ងារនេះក៏បានសម្ដែងនូវការសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

ភ្ញៀវទេសចរណ៍ទៅទស្សនាប្រាសាទអង្គរវត្ត (ប្រភព៖ ក្រសួងទេសចរណ៍)

សូមជម្រាបថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

អត្ថបទដោយ៖ Nevin

Related Articles