We TV Cambodia

ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរនៅតំបន់អង្គរ ចាប់ស្វាខុសបច្ចេកទេសបណ្ដាលអោយងាប់២ក្បាល

ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរនៅតំបន់អង្គរ ចាប់ស្វាខុសបច្ចេកទេសបណ្ដាលអោយងាប់២ក្បាល

មហាជនជាតិ និងអន្ដរជាតិ​ មានការផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយពីឃើញសកម្មភាពនៃការចុះចាប់សត្វស្វានៅតំបន់អង្គរ ដោយមន្រ្ដីអាជ្ញាធរជាតិអប្សារា សហការ​ជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ហាក់ខ្វះបច្ចេកទេសបាញ់ទម្លាក់ចុះពីលើដើមឈើ បណ្ដាលឱ្យបោកផ្ទប់និងថ្មប្រាសាទជាហេតុធ្វើឱ្យពួកវាងាប់ភ្លាមៗតែម្ដង។

ជាក់ស្ដែង គណនីភ្ញៀវទេសចរណ៏មួយរូបឈ្មោះថា​ Waliya Slanton បានផ្ទុះកំហឹងយ៉ាំងខ្លាំងដោយបង្ហោះរូបភាព និងឃ្លាបែបនេះថា៖

These monkeys were gone forever…….. They are my children. The authorities of bullshit department Cambodia went to our beloved Ankor Wat and got them almost all members in the troops killed 2 bid males Skippy ang Felix today…. The reson is they bite the tourist. What the tourist? You see it with your eyes if they are aggressive like those people claim I will never forgive of what they have done to my children. May God take this revenge on his own hands. ដោយបកប្រែមកថា៖ ស្វាទាំងនេះនិងទៅជារៀងរហូតហើយ ពួកគេប្រៀបដូចជាកូនៗរបស់ខ្ញុំ នាយកដ្ឋានអាជ្ញាធរនៅកម្ពុជា បានទៅតំបន់អង្គរ ហើយចាប់ហ្វូងស្វាទាំងអស់ និងសម្លាប់ស្វាឈ្មោលធំៗ២ក្បាល គឺ Skippy និង Felix នៃហេតុផល​ថា​ ខាំភ្ញៀវទេសចរ។ ភ្ញៀវទេសចរមួយណា? តើអ្នកបានឃើញវាផ្ទាល់ភ្នែកទេ ថាវាឈ្លានពានភ្ញៀវទេសចរ​បើមានសូមបង្ហាញផង។​ ខ្ញុំនិងមិនអធ្យាស្រ័យ នូវអ្វីដលអ្នកធ្វើមកដាក់កូនៗរបស់ខ្ញុំនៅថ្ងៃនេះទេ។ សង្ឃឹមថាព្រះនិងសងសឹកទៅអ្នកទាំងអស់គនោះដោយផ្ទាល់ដៃ។

អត្ថបទដោយ៖ ពិសី

Related Articles