We TV Cambodia

ផ្ទុះករណីឆ្លងកូវីដ១៩ ក្នុងសាកលវិទ្យាល័យនៅអង់គ្លេស និស្សិតរាប់រយនាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក

ផ្ទុះករណីឆ្លងកូវីដ១៩ ក្នុងសាកលវិទ្យាល័យនៅអង់គ្លេស និស្សិតរាប់រយនាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក

និស្សិតរាប់រយអ្នកក្នុងប្រទេសអង់គ្លេសត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីមានការរកឃើញករណីឆ្លងកូវីដ១៩ នៅក្នុងសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសអង់គ្លេស។

រូបតំណាង

ការផ្ទុះឡើងនូវករណីឆ្លងកូវីដ១៩ ក្នុងសាកលវិទ្យាល័យនេះ បានបណ្ដាលឲ្យនិស្សិតប្រមាណ ១២៤នាក់តេស្តឃើញវិជ្ជមានជំងឺកុវិដ១៩ និងនិស្សិតជាង ៦០០នាក់ផ្សេងទៀត ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ មិនតែប៉ុណ្ណោះ ការធ្វើតេស្តលក្ខណៈទ្រង់ទ្រាយធំក៏ត្រូវបានចាប់ផ្ដើមឡើងម្ដងទៀតក្នុងប្រទេសនេះ។

ជាមួយគ្នានេះ សកលវិទ្យាល័យបានបញ្ជាក់ទៀតថា និស្សិតណាដែលត្រូវបានគេរកឃើញថា បំពានលើវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនឹងត្រូវប្រឈមការផាកពិន័យ រួមទាំងការបញ្ចប់កិច្ចសន្យាស្នាក់នៅ និងការព្យួរការសិក្សាពីសាកលវិទ្យាល័យផងដែរ។

រូបតំណាង

សូមជម្រាបថា ការផ្ទុះកូវីដ១៩ សាជាថ្មីនេះ បានកើតឡើងក្នុងសាកលវិទ្យាល័យចំនួន៧ ហើយមូលហេតុនៃការផ្ទុះឡើងវិញនេះ មានជាប់ទាក់ទងនឹងពិធីជប់លៀងរបស់ក្រុមនិស្សិតទើបចូលថ្មី។ ការផ្ទុះនេះ ក៏អាចនឹងរុញឲ្យអង់គ្លេសឈានដល់ឆ្លងនូវរលកទី២ ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles