We TV Cambodia

ផ្តាសាយធំឆ្លងលឿន ហើយមានរោគសញ្ញាស្រដៀងនឹង COVID-19

ផ្តាសាយធំឆ្លងលឿន ហើយមានរោគសញ្ញាស្រដៀងនឹង COVID-19

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ករណី​ឆ្លង​ផ្តាសាយ​ធំ​បន្ត​បន្ទាប់ ដោយ​ឆ្លង​ពីមនុស្សម្នាក់ទៅមនុស្សទៀតលឿនបំផុត។ ចំពោះ​អាការៈ​ជំងឺ និង​រោគ​សញ្ញា​ផ្តាសាយ​ធំ​វិញ ស្រដៀង​នឹង​ជំងឺ COVID-19 ដែរ ។

គួរ បង្ការ បែប ណា នៅ ពេល លោក អ្នក កើត មាន ជំងឺ ផ្តាសាយ? – Koh Santepheap  Daily

ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន។ ​ការ​បង្ការ​ការ​ចម្លង មាន​តែ​ការ​ធ្វើ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ នៅ​ពេល​ក្អក ឬ​កណ្តាស់​ត្រូវ​ប្រើ​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ច្រមុះ និង​មាត់។

វេជ្ជបណ្ឌិត ៖ ជំងឺ គ្រុន ផ្តាសាយធំ អាចបណ្តាល ឲ្យ ស្លាប់ បាន - វិទ្យុវាយោ -  VAYO FM Radio

ចំពោះ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​អាការៈ​ជំងឺ​នេះ​នឹង​ធូរស្បើយ​វិញ​ក្នុ​ងរយៈពេល ១សប្តាហ៍។ ក្នុង​ករណី​អាការៈ​ជំងឺ​ផ្តាសាយ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ឯ​វិធី​ល្អ​បំផុត​ក្នុង​បង្ការ​មិន​កើត ឬ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ គឺ​ការ​ចាក់​វ៉ាក់​សាំង​ការពារ ១ឆ្នាំ/ម្តង នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក។

ប្រែសម្រួល ៖ គឹមសួ

Related Articles