We TV Cambodia

ផ្ដើមពីក្ដីសុបិន និងការលើកទឹកចិត្តពីមនុស្សជុំវិញ ទើបប៊ីល ហ្គេតជោគជ័យដូចសព្វថ្ងៃ

ប្រភព៖អុីធឺណេត

ដោយ៖ស្រីពេជ្រ

ដូចដែលយើងដឹងហើយថា ប៊ីល ហ្គេត គឺជាអ្នកមានលំដាប់ទី
២ នៅលើពិភពលោក។ជោគជ័យរបស់គាត់មួយចំណែក គឺបានមកពីការជ្រោមជ្រែង និងលើកទឹកចិត្តយ៉ាងខ្លាំងពីភរិយា
និងមិត្តភក្តិជិតស្និទ្ធគឺលោក Paul Allen ដែលជាមិត្តល្អរបស់គាត់ ហើយអ្នកទាំងពីរបានចាប់ផ្តើមបង្កើតក្រុមហ៊ុន
Microsoft ដែលមានដំណើរការជោគជ័យរហូតដល់សព្វថ្ងៃនេះ ។

ក្នុងនោះដែរ លោក Warren Buffett
និង ប៊ីល ហ្គេត ក៏ជាមិត្តល្អនិងគ្នាដែរ ហើយលោក ហ្គេតតែងតែគោរព
និងអោយតម្លៃដល់ warren Buffett តាមរយៈសកម្មភាពការងារជាច្រើនក្នុងដំណើរការរកស៊ី។

អាចនិយាយបានថា គន្លឹះដែលជួយជម្រុញលោក
ប៊ីល ហ្គេត ទៅរកភាពជោគជ័យគឺមានកត្តាពីរ៖ ទីមួយគឺក្ដីសុបិនរបស់គាត់
ទីពីរគឺការជ្រោមជ្រែងលើកទឹកចិត្តពីមនុស្សជុំវិញ ជាពិសេសមិត្តភក្ភិនិងគ្រួសារ។

លោក ហ្គេត ជាមនុស្សដែលមានក្ដីសុបិនខ្ពស់
ហើយគាត់បានបំលែងសុបិនរបស់គាត់ទៅជាការពិត ដូចជាការចាប់ផ្តើមបង្កើតក្រុមហ៊ុន Microsoft ជាដើម ហើយឥឡូវនេះ លោកក៏មានមូលនិធិសប្បុរសធមដ៏ធំបំផុតនៅលើពិភពលោកផងដែរ។

ជារួមមក ទម្រាំមានថ្ងៃនេះ ប៊ីល
ហ្គេត បានទទួលការលើកទឹកចិត្ត ការពិភាក្សាពីក្រុមគ្រួសារ
ជាពិសេសគឺមិត្តភក្ភិជិតស្និទ្ធដែលជាដៃគូធ្វើការរួមគ្នាក្នុងក្រុមហ៊ុន Microsoft ដែលពួតដៃគ្នាកសាងក្រុមហ៊ុននេះដំណើរការជោគជ័យមកដល់សព្វថ្ងៃ​៕​

Related Articles