We TV Cambodia

ផ្ការអំបិលខេត្ដកំពត និង កែប កំពុងតែមានទីផ្សារ ចំណែកតម្លៃវិញ ក៏បានថ្លៃ គ្រាន់បើ

ផ្ការអំបិលខេត្ដកំពត និង កែប កំពុងតែមានទីផ្សារ ចំណែកតម្លៃវិញ ក៏បានថ្លៃ គ្រាន់បើ

ទីផ្សារផ្កាអំបិលនៅកម្ពុជា ដែលមានប្រភពចេញពីបណ្ដាខេត្ដចំនួន២ មានខេត្ដ កែប និង កំពត ត្រូវបានគេមើលឃើញថា​កំពុងតែមានការចាប់អារម្មណ៍ ទាំងក្នុងស្រុក​និងក្រៅស្រុក ចំពោះតម្លៃវិញ ក៏អាចនិយបានថា បានថ្លៃគ្រាន់បើដែរ អាចពីចន្លោះពី ១០ដុល្លារ ទៅ ១៥ដុល្លារ ក្នុងគីឡូ។

កសិដ្ឋានអំបិលនៅខេត្ដកំពតបានបញ្ជាក់ថា កសិកផលផ្កាអំបិលមិនមែនទើបតែមាន នោះទេ គឺវាមានយូមកហើយនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បានជម្រុញទីផ្សារអំបិលបានថ្លៃគ្រាន់បើដែរ ប្រមាណជា ប្រមាណជា ៤, ៥ឆ្នាំក្រោយនេះ។ ជាក់ស្ដែង កសិករផលិតអំបិលកម្ពុជា នៅប្រើប្រាស់ មធ្យោបាយ ផលិតអំបិល តាមបែបធម្មជាតិនៅឡើយ គឺការពឹងផ្អែកកំដៅព្រះអាទិត្យ សំយោគជាមួយនឹងទឹកសមុទ្រ។

ការផលិតផ្កាអំបិលជាទូទៅ ត្រូវប្រើរយៈពេលយូបន្ដិច ព្រោះផ្កាអំបិល​គឺវា អណ្ដែតនៅលើទឹក ចំណែកអំបិល វាកកើតក្នុងទឹក​ ដូច្នេះហើយ ការប្រមូលផលផ្កាអំបិល ត្រូវធ្វើយ៉ាងយកចិត្ដទុកដាក់ ប្រមូលថើៗ​ ត្រូវធ្វើជាប្រចាំ នៅពេលដែល មានកំដៅព្រះអាទិត្យខ្លាំង​និង មានខ្យល់សមល្មមបង្គួរ ក្រោយពីប្រមូលហើយ ផ្កាអំបិលទាំងនោះត្រូវបានគេ យកទៅហាលថ្ងៃឲ្យស្ងួត។​

បើតាមការសិក្សា ផ្កាអំបិល​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខ​ភាព ទើប​បរទេស​គេ​ចង់បាន និង​ជំរុញ​ឱ្យ​ផលិតករ​កម្ពុជា​ផលិត​ដើម្បី​ទទួលយក ប៉ុន្តែ​ទោះ​យ៉ាងណា ការផលិតផល​នេះ ក៏​មិន​ទាន់​ទូលំទូលាយ គឺ​មាន​តែ​ជន​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ គឺក្នុងខេត្ដកែប និង កំពត។

ដោយ៖ Stince

Related Articles