We TV Cambodia

ផឹកទឹកច្រើនគឺល្អសម្រាប់សុខភាព

ផឹកទឹកច្រើនគឺល្អសម្រាប់សុខភាព

 

ការទទួលទានទឹក ជាទឹកបរិសុទ្ធ ជាភេសជ្ជៈ ឬជាអាហារក្តី វាជាការចាំបាច់ណាស់ចំពោះសុខភាពរបស់យើងគ្រប់គ្នា។ ព្រោះទឹកជាសារធាតុចិញ្ចឹមមួយដែលសរីរាង្គយើងត្រូវការដើម្បីរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹមផ្សេងៗ ទ្រទ្រង់ប្រព័ន្ធសរសៃឈាម ដឹកជញ្ជូនសារធាតុចិញ្ចឹម និងរក្សាសីតុណ្ហភាពក្នុងខ្លួន។  ទឹកជាអ្នកជំរុះ និងលាងសំអាតជាតិពុលចេញពីសរីរាង្គសំខាន់ៗ ដឹកនាំសារធាតុចិញ្ចឹមទៅអោយកោសិការ និងផ្តល់សំនើមដល់ជាលិការមួយចំនួនដូចជាស្បែក ភ្នែក មាត់ បំពង់ករនិងច្រមុះ ជាលិការផ្លូវដង្ហើម និងជាលិការបំពង់រំលាយអាហារ។ តាមធម្មតា យើងត្រូវបំពេញបរិមាណទឹកដែលបាត់បង់តាមផ្លូវធម្មជាតិមានដូចជា ការហួតចេញពីស្បែក ដង្ហើម ទឹកនោម និងលាមកជាដើម ដើម្បីរក្សាតុល្យភាព និងសុខភាពល្អ។

 

 

ដូច្នេះជាទូទៅថាយើងគួរទទួលទានទឹកប្រមាណ១,៩លីត្រក្នុងមួយថ្ងៃ ។ ភាគច្រើន អ្នកមានសុខភាពល្អអាចបំពេញជាតិទឹកដែលបានបាត់បង់មកវិញដោយយកការស្រេកទឹកជាសញ្ញាដាស់តឿន។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles