We TV Cambodia

ផឹកទឹកផ្លែប៉ោមបៃតងជាប្រចាំទទួលបានលទ្ធផលមិនគួរឱ្យជឿ

ផឹកទឹកផ្លែប៉ោមបៃតងជាប្រចាំទទួលបានលទ្ធផលមិនគួរឱ្យជឿ

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែប៉ោមបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលចាំបាច់ក្នុងការជួយរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងជាតិពុលបរិស្ថាន។ ក្រៅពីនេះផ្លែប៉ោមបៃតងក៏ជួយបញ្ច្រាសដំណើរការចាស់ជរាការពារជំងឺសរសៃឈាមបេះដូងមហារីកបានយ៉ាងមានប្រសិទ្ធភាពបំផុត។

១. ទឹកផ្លែប៉ោមបៃតងសម្បូរប៉ូតាស្យូម

ទឹកប៉ោមបៃតង

ផ្លែប៉ោមបៃតងផ្ទុកប៉ូតាស្យូមកាល់ស្យូមជាតិដែកច្រើន … សារធាតុទាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយជួយរក្សាតុល្យភាពអាស៊ីតក្នុងរាងកាយការពារភាពស្លេកស្លាំងជំងឺពុកឆ្អឹងប្រកបដោយប្រសិទ្ធភាព។ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះឬបំបៅកូនតូចប្រសិនបើពួកគេផឹកទឹកផ្លែប៉ោមបៃតងជាប្រចាំដើម្បីការពារការទល់លាមកការគេងមិនលក់ពិតជាល្អសម្រាប់សុខភាព។

២. ធ្វើអោយប្រសើរឡើងនូវសុខភាពសួត

ទឹកប៉ោមបៃតង

យោងតាមការសិក្សារបស់ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យអង់គ្លេសបានសិក្សាឃើញលទ្ធផលថា ផ្លែប៉ោមពណ៌បៃតងល្អសម្រាប់សួត ប្រសិនបើអ្នកផឹកទឹកផ្លែប៉ោមបៃតង ១ កែវរាល់ថ្ងៃអ្នកនឹងមានសួតមានសុខភាពល្អការពារជំងឺផ្លូវដង្ហើមរលាកសួតមហារីក…។

៣. ល្អសម្រាប់ប្រព័ន្ធបេះដូងនិងប្រព័ន្ធរំលាយអាហារ

ទឹកប៉ោមបៃតង

នៅក្នុងផ្លែប៉ោមពណ៌បៃតងផ្ទុកនូវជាតិសរសៃច្រើនល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជំងឺច្រាលទឹកក្រពះពោះវៀនហើមពោះមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀតនៅពេលដែលអ្នកផឹកទឹកផ្លែប៉ោមបៃតងនឹងជួយអ្នកសម្រកទម្ងន់និងដុតបំផ្លាញ់ជាតិខ្លាញ់លើសសម្រាប់ស្ត្រីបានយ៉ាងល្អ។

ប្រែសម្រួល៖ គឹមសួ

Related Articles