យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រកាសផាកពិន័យជាប្រាក់ ៥លានរៀល ឬដកអាជ្ញាបណ្ណ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យបន្តសកម្មភាពតទៅទៀតទេ បើសិនកន្លែងព្យាបាលឯកជនណាមិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។
ហេតុដូច្នេះ សូមម្ចាស់សេវាសុខាភិបាលឯកជណទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រឲ្យបានទាំងអស់គ្នា។
អត្ថបទដោយ៖ Nevin
