We TV Cambodia

ផលប៉ះពាល់នៃពន្លឺទូរស័ព្ទស្មាតហ្វូន ដែលជះឥទ្ធិពលដល់ខួរក្បាល និងខ្លួនប្រាណ

ផលប៉ះពាល់នៃពន្លឺទូរស័ព្ទស្មាតហ្វូន ដែលជះឥទ្ធិពលដល់ខួរក្បាល និងខ្លួនប្រាណ

ខ្លួន​ប្រាណ​របស់មនុស្សយើងគ្រប់គ្នា ​​ជា​ធម្មជាតិ​ដើរ​តាម​វដ្ត​មួយ​ ដែល​ជួយ​យើង​ឲ្យ​​ដឹង​ខ្លួន​នៅ​ពេលថ្ងៃ និង​ជួយ​យើង​ឲ្យ​ចូល​សម្រាក​នៅពេល​យប់។ ប៉ុន្តែភាគច្រើន មុនពេលចូលគេង ​​យើងតែងតែ​សម្លឹង​មើល​អេក្រង់ប្រពន្ធ័ អេឡិចត្រូនិច​ទាំង​នេះ(phone laptop TV) ​ខណៈ​ពេល​ដែល​យើង​ត្រៀម​ខ្លួន​រួចរាល់ហើយ​ក្នុង​ការ​ចូល​គេង​នោះ ខួរ​ក្បាល​របស់​យើង​មានភាព​ច្របូក​ច្របល់។

ពន្លឺ​នោះ​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​នៅពេល​ព្រឹក ដែល​បង្ក​ឲ្យ​ខួរ​ក្បាល​​ឈប់​ផលិតអ័រម៉ូន​មេឡាតូនីន។  តាមរយៈ​ពន្លឺ​ទូរស័ព្ទ​ស្មាត​ហ្វូន​ អាច​រា​រាំង​ដល់​​ដំណេក​របស់លោក​​អ្នក​ផងដែរ ដូច​ជា​ការ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង ​ដែល​ស្រដៀង​ទៅ​នឹង​​ការ​អស់​កម្លាំង​ដោយសារ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ មានភស្តុតាងមួយចំនួន​ដែលបង្ហាញថា ពន្លឺពណ៏ខៀវ​ អាចបង្កការខូចខាតដល់គំហើញរបស់ភ្នែកយើង តាមរយះការធ្វើអោយរេទីណាឡើងក្ដៅ​ និងអាចឈានទៅដល់ជម្ងឺភ្នែក ឡើងបាយ​ ជាដើម។ សូមជម្រាបផងដែរថា ការសម្លឹងមើលអេក្រង់ប្រេពន្ធ័ អេឡិចត្រូនិចច្រើន​ អាចធ្វើអោយលំបាកក្នុងការរៀនសូត្រ ​និងមានទំនោរទៅរកជម្ងឺបាក់ទឹកចិត្ត។

ប្រែសម្រួលដោយ៖ ពិសី

Related Articles