We TV Cambodia

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំផ្សះច្រើនហួសកម្រិត

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំផ្សះច្រើនហួសកម្រិត

ថ្នាំផ្សះ​ គឺជាថ្នាំមួយប្រភេទ ដែលប្រើដើម្បីព្យាបាលការបង្ករោគដោយបាក់តេរី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពដ៏ខ្ពស់នៃថ្នាំ ភាគច្រើនងាយនឹងផ្តល់ផលរំខានរបស់វាមួយចំនួន​​ ដែលនឹងជួបប្រទះក្រោយពីប្រើប្រាស់។ ថ្នាំផ្សះអាចធ្វើឲ្យរលាកដល់ក្រពះ ហើយវាក៏ជាហេតុផលមួយដែលមនុស្សយើងដឹងថា ជាដើមហេតុនាំឲ្យក្អួតចង្អោ ក្រោយពីលេបថ្នាំផ្សះរួច។

ក្រោយមកវាអាចនឹងធ្វើឲ្យលាមកទៅជាទន់ខ្លាំង ឬឈានដល់រាកតិចតួច។ បើសិនជាអ្នកជាមនុស្សស្រី ហើយលេបថ្នាំផ្សះទៀត វាតែងតែអាចបង្ករោគផ្សិតនៅទ្វារមាស ដោយសារតែថ្នាំផ្សះទៅសម្លាប់បាក់តេរីល្អក្នុងទ្វារមាសស្រ្តី។ ដំបៅក្នុងមាត់ តើអ្នកមានដឹងទេថា  ដំបៅនៅក្នុងមាត់ដែលមានការឈឺចាប់ខ្លាំង  ហើយធ្មេញដែលធ្លាប់តែមានពណ៌សស្អាតប្រែទៅជាពណ៌ផ្សេងវិញ។ ប៉ុន្តែបើសិនជាអ្នកឲ្យក្មេងអាយុក្រោម ៨ឆ្នាំប្រើថ្នាំនេះ ការប្រែពណ៌ធ្មេញទៅជាលឿងនឹងកើតឡើងជាប់រហូតហើយ។

 

ចូរចាំថា មិនត្រូវឈប់ប្រើថ្នាំផ្សះដោយសារតែអ្នកមិនមានផលរំខានឡើយ។ អ្វីដែលអ្នកត្រូវធ្វើគឺប្រាប់គ្រូពេទ្យឲ្យដឹងអំពីរឿងនេះ។ ហើយបើសិនជាអ្នកមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ឈឺពោះខ្លាំង ពិបាកដកដង្ហើម និងឡើងកន្ទួលរមាស់ ចូរទាក់ទងនឹងគ្រូពេទ្យជាបន្ទាន់៕

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles