បរទេស៖ ឥន្រ្ទីដ៏ធំមួយក្បាលឈ្មោះថា Harpy ដែលមានពណ៏ប្រផេះខ្មៅងងឹត មានរូបរាងខុសប្លែកពីពីឥន្រ្ទីធម្មតា ត្រូវបានអ្នកស្រាវជ្រាវេជនជាតិអាមេរិក ប្រទះឃើញ ដែលជើងរបស់វាមានទំហំធំ ខ្នងកោង និងមានក្រញាំដូចជាខ្លាំឃ្មុំ ប្រវែង ៥ អ៊ីញ។ ចំណែកស្លាបរបស់វាអាចលាតដល់ទៅ ៦.៥ ហ្វីត (២ ម៉ែត្រ) ដោយធ្វើការបំលាស់ទីពីព្រៃមួយទៅព្រៃមួយទៀតបានយ៉ាងរហ័ស ឥន្ទ្រី Harpyជាទូទៅវាចូលចិត្ដស្ងៀមស្ងាត់ និងមិនសូវបញ្ចេញសំលេងឡើយ។ វាត្រូវបានគេចាត់ទុកថាជាឥន្ទ្រីធំជាងគេក្នុងចំណោមឥន្ទ្រីទាំងអស់ក្នុងពេលបច្ចុប្បន្នផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖
អត្ថបទដោយ៖ ពិសី
