We TV Cambodia

ប្លែកភ្នែក! ទឹកជ្រោះមួយកន្លែង នៅឥណ្ឌូនេស៊ី ពោរពេញដោយរូបពស់នៅលើថ្ម

ប្លែកភ្នែក! ទឹកជ្រោះមួយកន្លែង នៅឥណ្ឌូនេស៊ី ពោរពេញដោយរូបពស់នៅលើថ្ម

ផ្ទុះការចាប់អារម្មណ៏ ពីសំណាក់អ្នកលេងបណ្ដាញសង្គមយ៉ាងខ្លាំង រហូតដល់មានការស៊ែរច្រើនជាង ៣ម៉ឹនដង ឯណោះ ដែលពាក់ពន្ធ័ និងទឹកជ្រោះមួយកន្លែង នៅប្រទេសឥណ្ឌូនេស៊ី ដោយនៅលើងថ្ម ពោរពេញទៅដោយពស់ មើលទៅគួរឱ្យចាប់អារម្មណ៏ តែក៏រៀងញញើតៗបន្តិចដែរ។ បើនិយាយពីប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយ ដែលមានកន្លែងដើរលេងស្អាតៗជាច្រើន ហើយក៏សម្បូរកន្លែងសម្រាប់ថតរូបនានា គួរជាទីគាប់ចិត្ត សម្រាប់ភ្ញៀវទេសចរណ៍ ដែលកន្លែងខ្លះ គឺកើតពីធម្មជាតិ ចំណែកឯកន្លែងខ្លះទៀត ក៏ត្រូវបានកែច្នៃផងដែរ ដើម្បីឲ្យកាន់តែទាក់ទាញ។ ជាក់ស្តែង ទឹកជ្រោះមួយកន្លែងនោះ មើលទៅ ពិតជាប្លែកភ្នែកមែន តែក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានគិតថា ដូចព្រឺសម្បុរ យ៉ាងម៉េចមិនដឹងនោះទេ គ្រាន់តែឃើញតាមរយៈរូបថតបែបនេះ។ យ៉ាងណាមិញ រូបថតទាំងនោះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ មើលទៅទាក់ភ្នែក ដែលអាចនិយាយបានថា ខុសពីកន្លែងផ្សេងៗ ដែលលើថ្ម លេងសុទ្ធតែក្បាល  និងខ្លួនពស់ ធំម្លឹងៗដូច្នេះនោះ។

សូមទស្សនាជាមួយរូបភាពខាងក្រោមនេះ៖​

អត្ថបទដោយ៖ ពិសី

Related Articles