We TV Cambodia

ប្រុងប្រយ័ត្ន!! នៅថ្ងៃទី២៨-២៩ កម្ពុជានឹងចុះត្រជាក់ដល់ ២០អង្សារ

ប្រុងប្រយ័ត្ន!! នៅថ្ងៃទី២៨-២៩ កម្ពុជានឹងចុះត្រជាក់ដល់ ២០អង្សារ

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ មក ព្យុះមួយដែលមានឈ្មោះថា ម៉ូឡាវ (MOLAV) បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ត្រង់ចំណុចខេត្ត QuangNgai រួចបន្តថមថយឥទ្ធិពលជាបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា។

ជ្រលងវិសម្ពាធ និងសម្ពាធទាបម៉ូឡាវមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨ និង២៩ ខែតុលាខាងមុខនេះ ដែលបណ្ដាលឲ្យតំបន់មួយចំនួនដូចជា បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល, បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ មានសីតុណ្ហភាពធ្លាក់ចុះរហូតដល់ ២០អង្សារ ដល់ ២៤អង្សារ លាយឡំជាមួយនឹងភ្លៀងផងដែរ។

ហេតុនេះហើយ សូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន និងថែររក្សាសុខភាពទាំងអស់គ្នាជៀសវាងកើតនូវជំងឺផ្ដាសាយ និងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

អត្ថបទដោយ៖ Nevin

Related Articles