We TV Cambodia

ប្រសើរណាស់!! អគ្គនាយកដ្ឋានពន្ធដារ ពន្យាពេលយកពន្ធមូលធន២០% រហូតដល់ដាច់ឆ្នាំ២០២១

ប្រសើរណាស់!! អគ្គនាយកដ្ឋានពន្ធដារ ពន្យាពេលយកពន្ធមូលធន២០% រហូតដល់ដាច់ឆ្នាំ២០២១

នៅមុនេះបន្តិច អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីការពន្យារពេអនុវត្តលើការប្រមូលពន្ធមូលធន២០% ដែលត្រៀមនឹងអនុវត្តនៅខែមករា ឆ្នាំ២០២១ នេះ ទៅដំណាច់ឆ្នាំ២០២១ វិញ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

ការសម្រេចពន្យារពេលលើការអនុវត្តពន្ធមូលធនលើប្រាក់ចំណេញ២០% នេះ គឺដោយមានការស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានចំណារឯកភាពពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចឲ្យពន្យារពេល ១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិ ស្ដីពីពន្ធលើប្រាក់ចំណេញមូលធន ព្រមទាំងអនុវត្តឲ្យមានភាពរលូន និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។

សូមជម្រាបថា ពីដំបូងការអនុវត្តពន្ធមូលធនលើប្រាក់ចំណូលនេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ មករា ឆ្នាំ២០២១ ខាងមុខនេះទៅ ប៉ុន្តែដោយមានការពន្យាពេល ការអនុវត្តពន្ធមូលធនលើប្រាក់ចំណេញនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០២២ តទៅ។

អត្ថតបទដោយ៖ Nevin

Related Articles