We TV Cambodia

ប្រសើរណាស់!! សម្ដេច អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញហើយ

ប្រសើរណាស់!! សម្ដេច អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញហើយ

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ ៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កហើយ ដោយស្របទៅតាមពេលវេលាដូចខាងក្រោម៖

១. សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន ១,៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន ៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះជាសះស្បើយ ១នាក់ និង ៣នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ក្រៅពីនោះ ខេត្តកណ្តាលចំនួន ៦៧នាក់ ខេត្តពោធិសាត់ចំនួន ៤០នាក់ ខេត្តព្រៃវែងចំនួន ២៣នាក់ និងខេត្តកំពង់ធំចំនួន ៣នាក់។
២. សម្រាប់ថ្ងៃ ២១វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន ១១នាក់។
៣. សម្រាប់ថ្ងៃ ២៣វិច្ឆិកា មានខេត្តកែប ចំនួន ១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ និងខេត្តកំពង់ចាមចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០ មានខេត្តព្រះវិហារចំនួន ២០នាក់ និងខេត្តរតនគិរីចំនួន ១០នាក់។

ជាមួយគ្នានេះ​ សម្ដេចបានបញ្ជាក់ថា «យើងបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។

អត្ថបទដោយ៖ Nevin

Related Articles