We TV Cambodia

ប្រសើរណាស់!! រដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២១

ប្រសើរណាស់!! រដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២១

រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារ ដោយគិតពីខែមករា ឆ្នាំ២០២១ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការបន្តលើកលែងពន្ធរដល់ដាច់ឆ្នាំ២០២១ នេះ គឺសើម្បីស្របតាមវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះការបន្តលើកលែងពន្ធប្រថាប់ត្រានេះ, រាជរដ្ឋាភិបាលក៏បានសូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចុះថ្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ សម្តេចហ៊ុន សែន បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់ផ្ទះក្នុងតម្លៃក្រោម ៧ម៉ឺនដុល្លារ សម្រាប់រយៈពេល ១ឆ្នាំនេះ ដោយបានអនុវត្តន៍ចាប់ខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ ប៉ុន្តែនៅពេលនេះ សម្ដេច ហ៊ុន សែន បានសម្រេចបន្តលើកលែងពន្ធសម្រាប់រយៈពេល ១ឆ្នាំទៀត៕

អត្ថបទដោយ៖ Nevin

Related Articles