We TV Cambodia

ប្រសើរណាស់!! ជប៉ុនគ្រោងបង្កើតរោងចក្រផលិតថាមពលដើរដោយសំរាមនៅកម្ពុជា

ប្រសើរណាស់!! ជប៉ុនគ្រោងបង្កើតរោងចក្រផលិតថាមពលដើរដោយសំរាមនៅកម្ពុជា

កាលពីថ្ងៃពុធម្សិលមិញនេះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា បានចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពីការអភិវឌ្ឍន៍ និងវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានលើកឡើងនូវចំណុចមួយ គឺការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដើម្បីបង្កើតរោងចក្រផលិតថាមពលដើរដោយសំរាម និងស្ថានីយ៍បំលែងឧស្ម័ន LNG នៅកម្ពុជា ដែលនេះគឺជារឿងល្អសម្រាប់កម្ពុជា ខណៈដែលបញ្ហាសំរាមកំពុងចោទជាបញ្ហាខ្លាំងសម្រាប់កម្ពុជា ហើយវាក៏ជាឱកាសល្អដែលកម្ពុជាអាចរៀនសូត្រពីប្រទេសដ៏ល្អដូចជាជប៉ុន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីសមិទិ្ធផលការងារសំខាន់ៗជាច្រើនដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជាផែនការការងារបន្តក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រដល់ការវិនិយោគជប៉ុនមកកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យនេះ និងត្រូវគោរពតាមច្បាប់ និងបទប្បញ្ញាត្តិ។

អត្ថបទដោយ៖ Nevin

Related Articles